Trending now

ស្រីលង្កានិងវៀតណាមឆ្ពោះទៅទំនាក់ទំនងទ្វេភាគីប្រកបដោយរឹងមាំនាពេលអនាគត

15:53 | 23/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែកញ្ញា វិទ្យាស្ថានស្រាវជ្រាវអាស៊ីឥណ្ឌានិងអាស៊ីនិរតី - បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ស្ថានទូតស្រីលង្កាប្រចាំនៅវៀតណាម និងវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រនិងទំនាក់ទំនងអន្តរជាតិ Lakshman Kadirgamar ស្រីលង្កា បានសហការដើម្បីរៀបចំសិក្ខាសាលាអន្តរជាតិតាមអនឡាញក្រោមចំណងជើងថា “៥០ ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាម - ស្រីលង្កា៖ សមិទ្ធិផលនិងចក្ខុវិស័យ”។

ប្រតិភូចូលរួមសិក្ខាសាលាតាមអនឡាញ “ទំនាក់ទំនងការទូតរយៈពេល ៥០ ឆ្នាំរវាងវៀតណាម - ស្រីលង្កា៖ សមិទ្ធិផលនិងចក្ខុវិស័យ” បានថតរូបអនុស្សាវរីយ៍

នេះគឺជាព្រឹត្តិការណ៍ដែលប្រារព្ធធ្វើឡើងក្នុងឧកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងស្រីលង្កានិងវៀតណាម (២១ កក្កដា ១៩៧០ ដល់ ២១ កក្កដា ២០២០) ដើម្បីវាយតម្លៃជារួមនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយបង្កើតចក្ខុវិស័យនិងទស្សនវិស័យថ្មីៗ។

នៅក្នុងសិក្ខាសាលានេះ អ្នកតំណាងបានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គេអាចមើលឃើញថា ប្រទេសទាំងពីរគឺស្រីលង្កានិងវៀតណាមមានទំនាក់ទំនងល្អនៅក្នុងវិស័យការទូតទ្វេភាគី តំបន់និងពហុភាគី។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានពង្រីកដល់វិស័យផ្សេងទៀតដូចជា៖ នយោបាយ ពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច ការពារជាតិ វប្បធម៌ ការអបរំ ទេសចរណ៍ កសិកម្មជាដើម។

ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំក៏ត្រូវបានសម្គាល់ដោយដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដំណើរទស្សនកិច្ចចំនួន ៥៩ លើករបស់មេដឹកនាំនយោបាយខាងលើកម្រិតអនុរដ្ឋមន្រ្តីតបានកើតឡើងរវាងប្រទេសទាំងពីរ។

សិក្ខាសាលាអន្តរជាតិតាមអនឡាញ “៥០ ឆ្នាំនៃទំនាក់ទំនងរវាងវៀតណាម - ស្រីលង្កា៖ សមិទ្ធិផលនិងចក្ខុវិស័យ” គឺជាព្រឹត្តិការណ៍ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងស្រីលង្កានិងវៀតណាម (២១ កក្កដា ១៩៧០ ដល់ ២១ កក្កដា ២០២០)

ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន ៣១ និងអនុស្សរណៈនៃការយោគយល់គ្នាដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ១៩៩៩ បានបើកផ្លូវសម្រាប់ការបង្កើតគណៈកម្មការតភ្ជាប់ស្រីលង្កា - វៀតណាមក្នុងឆ្នាំ ២០០៣ ដែលជាកន្លែងដែលប្រទេសទាំងពីរបានបន្តការពិភាក្សាយ៉ាងទូលំទូលាយស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ លើសពីនេះទៅទៀត ការពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០១១ ហើយកិច្ចពិភាក្សាលើកដំបូងត្រូវបានធ្វើឡើងនៅប្រទេសស្រីលង្កាក្នុងខែឧសភាឆ្នាំ ២០១២ ។

ស្រីលង្កាក៏មានទំនាក់ទំនងពាណិជ្ជកម្មជិតស្និទ្ធជាមួយវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដែរ។ ទំហំពាណិជ្ជកម្មសរុបគិតចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០១៩ មានប្រាក់ចំនួន ៣១៩,៩៨ លានដុល្លារ ក្នុងនោះ ស្រីលង្កាបាននាំចូលទំនិញ / សេវាកម្មមានតម្លៃ ២៤៨,២៤ លានដុល្លារពីវៀតណាម និងនាំចេញទំនិញ / សេវាកម្មមានតម្លៃ ៧១,៧៤ លានដុល្លារទៅកាន់វៀតណាម។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ២៣ ក្នុងទីផ្សារនាំចេញនិងទី ១៩ នៅក្នុងទីផ្សារនាំចូលរបស់ប្រទេសស្រីលង្កា។ ចំពោះវៀតណាម ស្រីលង្កាជាប់ចំណាត់ថ្នាក់ទីផ្សារនាំចេញទី ៥៦ និងទីផ្សារនាំចូលទី ៥៨ ។

ក្រៅពីការទូតទ្វេភាគី ប្រទេសទាំងពីរក៏អាចបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគីដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសហប្រជាជាតិនិងស្ថាប័នក្នុងតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិក។

នៅឆ្នាំ ២០២០ ជំងឺរាតត្បាត COVID-19 បានផ្ទុះឡើង ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតសេដ្ឋកិច្ច-សង្គមរបស់ប្រទេសរាប់រយនៅជុំវិញពិភពលោក ដែលក្នុងនោះមានវៀតណាមនិងស្រីលង្កា។ ទោះជាយ៉ាងណា បញ្ហាប្រឈមនេះក៏បានបង្កើតឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីបង្ហាញពីការជួយគ្នាទៅវិញទៅមកនៅពេលមានការលំបាក៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ