Trending now

សូមជូនដំណឹងដោយក្តីសោកស្តាយបំផុត៖ អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក វ៉ូ ម៉ោ (Vu Mao) ទទួលមរណភាព

13:51 | 01/06/2020 (សរុបដោយវិច្ឆិកា)

លោក វ៉ូ ម៉ោ (Vu Mao) បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៥០ ហើយចូលបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។

អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Vu Mao។

គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម គណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាម គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភានិងក្រុមគ្រួសារសូមជូនដំណឹងដោយក្ដីសោកស្ដាយបំផុត៖ លោក វ៉ូ ម៉ោ អតីតប្រធានខុទ្ទកាល័យរដ្ឋសភាវៀត ណាមបានទទួលមរណភាព ដោយរោគាពាធ នាវេលាម៉ោង១និង ៣៩នាទីថ្ងៃទី៣០ ឧសភា ឆ្នាំ២០២០ នៅគេហដ្ឋាននៅរដ្ឋធានីហាណូយ ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងក្រុមគ្រួសារខិតខំព្យាបាលអស់ពីចិត្តពីថ្លើមក៏ដោយ។

លោក វ៉ូ ម៉ោ បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៥០ហើយចូលបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។

លោកធ្លាប់បានកាន់តំណែងជា៖ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី៥ ៦ ៧ ៨ ៩ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី៩ ១០ ១១ សមាជិកសភានីតិកាលទី៨ ៩ ១០ ១១ អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា អតីតប្រធានខុទ្ទកាល័យរដ្ឋសភា អតីតប្រធានខុទ្ទកាល័យរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋ អតីតប្រធានគណៈកម្មាធិការយុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា និងអតីតលេខាទី១នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។

លោកបានទទួលមេដាយអាយុបក្ស៥៥ឆ្នាំ គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ គ្រឿងឥស្សរិយយសតស៊ូប្រឆាំងអាមេរិកថ្នាក់ទី៣ គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១ គ្រឿងឥស្សរិ យយសថ្នាក់មហាសេនារបស់ព្រះរាជាណាចក្រកម្ពុជា គ្រឿងឥស្សរិយយស Issara ថ្នាក់ទី១របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគ្រឿងឥស្សរិយយសព្រះអាទិត្យរះរបស់ព្រះចៅអធិរាជ្យជប៉ុន។

ពិធីបុណ្យសពត្រូវបានរៀបចំឡើងតាមពិធីការបុណ្យសពជាន់ខ្ពស់ ក្រោមអធិបតីភាពរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធប្រព្រឹត្តទៅចាប់ពីវេលាម៉ោង៧ដល់វេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៣ មិថុនា ឆ្នាំ២០២០ នៅវិមានបុណ្យសពជាតិលេខ៥ វិថី Tran Thanh Tong រដ្ឋធានីហាណូយ។

ពិធីបុណ្យសពរបស់ ឯកឧត្តម វ៉ូ ម៉ោ នឹងត្រូវបានរៀបចំឡើងពីម៉ោង ០៧ ដល់ ១១ នាព្រឹកថ្ងៃពុធ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅវិមានបុណ្យសពជាតិ លេខ៥ ផ្លូវ ត្រឹន ថាញ់ តុង ខ័ណ្ឌ ហាយ បា ត្រឹង រដ្ឋធានីហាណូយ៕ ហើយបន្ទាប់មកគឺពិធីបញ្ចុះសពនាថ្ងៃដដែលនៅឈាបនដ្ឋាន Thien Duc ខេត្ត Phu Tho៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤