Trending now

ស្ថានទូតវៀតណាមជួយសម្រួលដល់ពលរដ្ឋដែលជាប់គាំងនៅប្រទេសថៃនិងម៉ាឡេស៊ី

19:09 | 06/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅថៃជួយសម្រួលដល់ភពលរដ្ឋវៀតណាមចំនួន ៥ នាក់ ដែលកំពុងជាប់គាំងនៅក្នុងអាកាសយានដ្ឋាន Survanabhumi នៅទីក្រុងបាងកកថៃ និងពលរដ្ឋវៀតណាមចំនួន ១១ នាក់ ទៀតនៅម៉ាឡេស៊ីឲ្យត្រឡប់ទៅស្រុកកំណើតវិញ។

ពលរដ្ឋវៀតណាមចំនួន ៥ នាក់ ដែលកំពុងជាប់គាំងនៅក្នុងអាកាសយានដ្ឋាន Survanabhumi នៅទីក្រុងបាងកកថៃ

ស្ថានទូតវៀតណាមប្រចាំនៅថៃជួយឧបត្ថម្ភពលរដ្ឋវៀតណាមចំនួន ៥ នាក់ ដេល ជាប់គាំងនៅថៃ ពលរដ្ឋវៀតណាមចំនួន៥ នាក់ មកពីទ្វីបអាហ្វ្រិក កំពុងជាប់គាំងនៅក្នុងអាកាសយានដ្ឋាន Survanabhumi នៅទីក្រុងបាងកកចាប់ពីថ្ងៃទី ២៥ ខែមិនាដោយសារថៃបានប្រកាសស្ថានភាពអាសន្ន ដែលគ្មានជើងហោះហើរណាមួយឡើយ។ ពលរដ្ឋវៀតណាមទាំងនេះ មានស្រុកកំណើត នៅ Phu Tho ទីក្រុងហាណូយ និង Binh Dinh ដែលបានធ្វើការនៅបណ្ដាប្រទេស អាហ្រ្វិកគឺ Burkian Faso និងម៉ូសំប៊ិកបានធ្វើដំណើរឆ្លងកាត់ថៃ ដើម្បីស្វែងរកជើងហោះហើរវិលត្រឡប់មកវៀតណាមវិញ។

ស្ថានទូតវៀតណាមប្រចាំនៅថៃបានទាក់ទងទៅកាន់ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមនិងថៃ ដើម្បីចាត់វិធានការដោយព្រមៗគ្នា សំដៅជួយពលរដ្ឋទាំងនេះវិលត្រឡប់មក វៀតណាមវិញ។ ទន្ទឹមនឹងនេះ ស្ថានទូតបានទាក់ទងសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ចំណីអាហារ ក៏ដូចជាសំភារៈចាំបាច់នានាដល់ពលរដ្ឋទាំងនេះជាប្រចាំផងដែរ។

ទន្ទឹមនឹងការស្វែងរកជើងហោះហើរសមរម្យទៅកាន់ប្រទេសវៀតណាមស្ថានទូតក៏ខិតខំផងដែរដើម្បីធ្វើការជាមួយអាជ្ញាធរថៃដើម្បីស្នើសុំការពិចារណាសម្រាប់ពលរដ្ឋមួយក្រុមនេះចូលប្រទេសសាម៉ី ដើម្បីធានាការស្នាក់នៅនិងសុខភាពផងដែរ។ កាលពីថ្ងៃទី ៣ ខែមេសាក្រសួងការបរទេសថៃបានផ្ញើកំណត់ទូតមួយជូនដំណឹងដល់ពលរដ្ឋទាំង ៥ នាក់នៃករណីលើកលែងដែលត្រូវបានពិចារណាសម្រាប់ការចូលជាធរមានក្រោមបទបញ្ញត្តិស្តីពីភាពបន្ទាន់និងច្បាប់គ្រប់គ្រងជំងឺឆ្លងនៅថៃផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤