Trending now

វៀតណាមបានរៀបចំសន្និសីទតាមអនឡាញ AIPAECC ប្រកបដោយជោគជ័យ

13:23 | 31/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២០ នៅទីក្រុងហាណូយ សន្និសីទតាមអនឡាញស្តីពី “ភាពជាដៃគូសភាលើកិច្ចសហប្រតិបត្តិការអប់រំនិងវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” (AIPAECC) បានប្រារព្ធធ្វើនៅទីតាំងផ្សាយផ្ទាល់ចំនួន ១៥ កន្លែងនៃបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

គណៈប្រតិភូដែលចូលរួមសន្និសីទបានថតរូបអនុស្សាវរីយ៍

នៅក្នុងក្របខ័ណ្ឌនៃឆ្នាំជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) សន្និសីទនេះគឺជាគំនិតផ្តួចផ្តើមរបស់ម្ចាស់ផ្ទះវៀតណាម។ នេះក៏ជាលើកដំបូងដែរដែល AIPA បានរៀបចំសន្និសីទដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសភាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិយាយរួម; លើកិច្ចសហប្រតិបត្តិការអប់រំនិងវប្បធម៌និយាយដោយឡែក។ ដោយមានគោលបំណងចង់បង្កើតវេទិកាប្រចាំឆ្នាំរបស់ AIPA ដើម្បីផ្លាស់ប្តូរគ្នានិងស្វែងរកវិធានការណ៍ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ាន។

អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានថ្លែងមតិក្នុងឱកាសបើកសន្និសីទ

ថ្លែងមតិក្នុងឱកាសបើកសន្និសីទនេះ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien ក្នុងនាមជារដ្ឋសភាវៀតណាម បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវរបស់សមាជិកសភា AIPA។ លោកអនុប្រធានបានបញ្ជាក់ថា ប្រធាន AIPA ២០២០ មានគោលបំណងចង់ឱ្យបណ្ដាប្រទេសនិងដៃគូពិភាក្សាគ្នាពីយន្តការនៃកិច្ចសហប្រតិបត្តិការអន្តរសភា AIPA ក្នុងវិស័យអប់រំនិងវប្បធម៌ដើម្បីអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សំដៅការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ទិដ្ឋភាពនៃសន្និសីទនេះ

តាមរយៈព្រឹត្តិការណ៍នេះបានចូលរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌អាស៊ាន កសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរនិងស្រួចស្រាវជាច្រើន ជាពិសេសគឺជំងឺរាតត្បាតសកល Covid-19 បានផ្ទុះឡើងនិងរាលដាលពាសពេញពិភពលោកចាប់ពីចុងឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន។

ប្រធាន AIPA ឆ្នាំ ២០២០ ក៏រំពឹងផងដែរថា សមាជិកសភា AIPA នឹងពិចារណាពីលទ្ធភាពនៃការបង្កើតយន្តការរយៈពេលយូរអង្វែងរបស់ AIPA ស្តីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដើម្បីលើកកម្ពស់តួនាទីនិងសារៈសំខាន់របស់សភានៅក្នុងការអនុវត្ត SDGs នេះ។

ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជននិងកុមារនៃរដ្ឋសភា លោក Phan Thanh Binh បានថ្លែងមតិក្នុងឱកាសបិទសន្និសីទ

ថ្លែងមតិក្នុងឱកាសបិទសន្និសីទនេះ ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជននិងកុមារនៃរដ្ឋសភា លោក Phan Thanh Binh ក្នុងនាមជាអ្នកដឹកនាំរដ្ឋសភាវៀតណមបានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃរដ្ឋសភានៃបណ្ដាប្រទេសជាសមាជិក, អគ្គលេខាធិការ IPU, អគ្គលេខាធិការ AIPA, តំណាងអង្គការសហប្រជាជាតិ, UNESCO, ធនាគារពិភពលោកនិងក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀតបានចូលរួមយ៉ាងសកម្មក្នុងស្មារតីទទួលខុសត្រូវ និងផ្លាស់ប្តូរដោយស្មោះត្រង់ រួមចំណែកដល់ការជោគជ័យនៃសន្និសីទនេះ។

លោក Phan Thanh Binh បានជឿជាក់ថា បទពិសោធន៍និងអនុសាសន៍ដែលបានចែករំលែកនៅក្នុងសន្និសីទនេះនឹងក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសនីមួយៗដើម្បីសិក្សានិងអនុវត្តស្របតាមលក្ខខណ្ឌនិងកាលៈទេសៈរបស់ខ្លួន។ លើសពីនេះទៅទៀត ទាំងនេះគឺជាយោបល់សំខាន់សម្រាប់ការបង្កើតយន្តការកិច្ចសហប្រតិបត្តិការអន្តរតំបន់ដើម្បីជំរុញការអនុវត្ត SDGs ស្តីពីការអប់រំនិងវប្បធម៌៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤