Trending now

វៀតណាមបង្កើនវិធានការណ៍និងសេណារីយ៉ូប្រឆាំងនឹងជំងឺរាតត្បាត COVID-19

10:49 | 15/01/2021 (បកប្រែដោយសាមេត)

យុគសម័យ - នាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននានាពិនិត្យឡើងវិញដោយយកចិត្តទុកដាក់នូវវិធានការណ៍សេណារីយ៉ូដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងដែននិងតំបន់រៀងៗខ្លួន។ ចាត់តាំងបុគ្គលិកឱ្យចាត់ចែងការងារជំនួសសមាជិកគណៈកម្មាធិការដឹកនាំសម្រាប់ការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតដើម្បីចូលរួមជាមួយគណៈប្រតិភូដើម្បីចូលរួមសមាជបក្សលើកទី XIII។

លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc

នាថ្ងៃទី ១៣ ខែមករា លោកនាយករដ្ឋមន្រ្តីបានចេញលិខិតផ្លូវការលេខ ៣៥ / TTg-KGVX ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

លិខិតបានបញ្ជាក់ថា ក្នុងអំឡុងពេលសមាជបក្សលើកទី XIII មានមេដឹកនាំជាច្រើនដែលក្នុងនោះអាចមានសមមិត្តដែលជាសមាជិកនៃគណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COViD-19 នៃបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននឹងចូលរួមប្រតិភូដើម្បីចូលរួមសមាជបក្សនេះ។

ដើម្បីធានាបាននូវការបង្ការនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតក្នុងស្ថានភាពជំងឺរាតត្បាតនៅលើពិភពលោកគឺមានភាពស្មុគស្មាញជាមួយនឹងការលេចចេញនូវវីរុស SARS-CoV-2 ប្រភេទថ្មី ដែលមានការរីករាលដាលកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសជាច្រើន នាយករដ្ឋមន្រ្តីវៀតណាមបានសំណើឱ្យរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការប្រជាជននៃបណ្តាខេត្តនិងទីក្រុងដែលគ្រប់គ្រងដោយមជ្ឈិម ប្រធានគណៈកម្មាធិការដឹកនាំដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដើម្បីពង្រឹងដោយផ្ទាល់នូវវិធានការណ៍បង្ការការរីករាលដាលស្របតាមទិសដៅរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋាន រដ្ឋាភិបាល នាយករដ្ឋមន្រ្តី គណៈកម្មាធិការជាតិសម្រាប់ការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត; ចាត់តាំងបុគ្គលិកឱ្យចាត់ចែងការងារជំនួសសមាជិកគណៈកម្មាធិការដឹកនាំដើម្បីចូលរួមគណៈប្រតិភូចូលរួមសមាជបក្សលើកទី XIII។

គណៈកម្មាធិការដឹកនាំដើម្បីបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនៃក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវពិនិត្យឡើងវិញដោយប្រុងប្រយ័ត្ននូវវិធានការបង្ការនិងគ្រប់គ្រងការរាតត្បាតនៅតាមទីវាលនិងមូលដ្ឋាន។ សមមិត្តដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការដឹកនាំ សមាជិកគណៈកម្មាធិការដឹកនាំប្រសិនបើចូលរួមប្រតិភូចូលរួមគណប្រតិភូចូលរូមសមាជកប្សត្រូវប្រគល់និងឯកភាពលើយន្តការប្រតិបត្តិការ យន្តការព័ត៌មានជាមួយសមមិត្តដែលត្រូវបានចាត់ចែងអនុវត្តការងារទាក់ទងនឹងការបង្កាតនិងទប់ស្កាត់នឹងជំងឺរាតត្បាត ហើយធានាឱ្យមានភាពរលូននិងប្រសិទ្ធភាពក្នុងការបង្ការនិងទប់ស្កាត់ការរាលដាលនៃជំងឺរាតត្បាតនេះដែរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ