Trending now

វៀតណាមនាំចេញឧបករណ៍ធ្វើតេស្ត (KIT) រកឃើញជំងឺ Covid-19 ទៅកាន់ប្រទេសចំនួន ៨

20:57 | 22/05/2020 (បកប្រែដោយឌីណា)

យុគសម័យ- លោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ដែលជាក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត (KIT) រកឃើញជំងឺ Covid-19 នៃបណ្ឌិត្យសភាពេទ្យយោធា បានឲ្យនិយាយឲ្យដឹងថា ឥឡូវនេះ វៀតណាមបាននាំចេញឧបករណ៍ KIT រកឃើញជំងឺ Covid-19 ទៅកាន់ប្រទេសចំនួន ៨។

លោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ដែលជាក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្ត (KIT) រកឃើញជំងឺ Covid-19 ។ (រូបថត៖ Vietnamnet)

ប្រទេសចំនួន ៨ ដែល​បាន​នាំចូលឧបករណ៍ KIT រកឃើញជំងឺ Covid-19 រួមមាន ៖ ប្រទេសឡាវ កម្ពុជា ឥណ្ឌូនេស៊ី អ៊ុយក្រែន ប៉ូឡូញ ហុងគ្រី អូទ្រីស... ជាដើម។ ការនាំចេញឧបករណ៍ KIT នេះ​បានធ្វើឡើង​ តាមរយៈការបញ្ជាទិញ​ជាផ្ទាល់ពីបណ្តាប្រទេស​ ឬ​ការ​ជួយគាំទ្រពីវៀតណាមដល់បណ្តាប្រទេស​ដែល​រងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារ​ជំងឺ Covid-19

ក្រៅពីប្រទេសដែលពោលខាងលើនេះ វៀតណាមក៏កំពុងចរចាដើម្បីនាំចេញឧបករណ៍ KIT រកឃើញជំងឺ Covid-19 ទៅកាន់ប្រទេសចំនួន២០ ផ្សេងៗ ទៀតផងដែរ។

យោងក្រុមហ៊ុនផលិតឧបករណ៍ KIT នេះ វៀតណាមបាននាំចេញ ឧបករណ៍ KIT រកឃើញជំងឺ Covid-19 ចំនួន ២០,០០០ ឈុត។ នៅលើពិភពលោក លិខិតបញ្ជាក់សំខាន់បំផុតចំនួនពីរសម្រាប់វាយតម្លៃគុណភាពនៃឧបករណ៍ KIT គឺ CE របស់អ៊ឺរ៉ុប និង FDA របស់អាមេរិក។

ផលិតផល Kit ផលិត​ដោយវៀតណាម។ (រូបថត៖ Vietnamnet)

ផលិតផល Kit ផលិត​ដោយវៀតណាម ទទួលបានលិខិតបញ្ជាក់ CE និង លិខិត​បានលក់នៅទីផ្សារ ( CFS) របស់ក្រសួងសុខាភិបាល និងថែទាំសង្គមអង់គ្លេស។ ហេតុដូច្នេះ ឧបករណ៍ KIT រកឃើញជំងឺ Covid-19 របស់វៀតណាមអាចត្រូវបានលក់ដោយសេរី នៅក្នុងប្រទេសទាំងឡាយដែល​ជាសមាជិកនៃសហភាពអឺរ៉ុប។

នាបច្ចុប្បន្ននេះ វៀតណាមកំពុង​បំពេញបែបបទ ដើម្បី​​សុំ​លិខិត​បញ្ជាក់​ពី FDA ​​ដើម្បីមានលក្ខខណ្ឌដ៏គ្រប់គ្រាន់ ដើម្បីនាំចេញឧបករណ៍ KIT រកឃើញជំងឺ Covid-19 ទៅទីផ្សារអាមេរិក។ បើយោងតាមលោក Phan Quoc Viet អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A បានឲ្យដឹងថា ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ ក្នុងរយៈពេលប្រហែលជា ២ សប្តាហ៍ទៀត ឧបករណ៍ KIT រកឃើញជំងឺ Covid-19 របស់វៀតណាមនឹងទទួលបានលិខិតបញ្ជាក់នេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤