Trending now

វៀតណាមនិងអង់គ្លេសពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

17:07 | 11/10/2018

នាថ្ងៃទី ១០ ខែតុលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។ មុននោះ នាព្រឹកថ្ងៃទី ៩ និងទី១០ ខែតុលា នៅទីក្រុងឡុង លោក Pham Binh Minh បានអញ្ជើញជួបសវនាការជាមួយព្រះរាជទាយាទ Prince Andrew និងប្រធានព្រឹទ្ធសភា Fowler រួមទាំងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jerremy Hunt ផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt (រូបថតៈ VGP/Hai Minh)

ក្នុងជំនួបជាមួយព្រះរាជទាយាទ Andrew នៅវិមាន Buckingham ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh មានបំណងចង់ឲ្យចក្រភពអង់ គ្លេសបន្តគាំទ្រនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយ។ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh បានស្នើឲ្យព្រះអង្គម្ចាស់ Andrew លើកទឹកចិត្តដល់បណ្ដាអង្គភាពអាជីវកម្មអង់គ្លេសធ្វើការវិនិយោគនៅវៀតណាមក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាមក្នុងវិស័យការចាប់ផ្តើមអាជីព ការផ្លាស់ប្តូរថ្មីនិងការច្នៃប្រឌិតថ្មីជាដើម។ ចំណែក ព្រះអង្គម្ចាស់ Andrew មានបំណងចង់ឲ្យរដ្ឋាភិបាលវៀតណាមបន្តបង្កើតលក្ខខណ្ឌអនុ គ្រោះដល់វិនិយោគិនអង់គ្លេសធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម ដោយអះអាង ថា ត្រៀមខ្លួនរួចជាស្រេចដើម្បីជួយឧបត្ថម្ភដល់សហគ្រាសនៃប្រទេសទាំងពីរផ្លាស់ប្តូរព័ត៌មាន ក៏ដូចជា ជួយវៀតណាមក្នុងវិស័យដែលអង់គ្លេសទទួលបានជោគជ័យដូចជា កសាងប្រព័ន្ធអេកូចាប់ផ្តើមអាជីពនិងបណ្តុះបណ្តាលធនធានមនុស្សជាដើម ។

នៅក្នុងជំនួបសវនាការជាមួយ លោក Fowler ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយអង់គ្លេស។ លោក Pham Binh Minh ក៏បានស្នើរដ្ឋសភានិងសមាជិកសភានៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីផងដែរ។ រីឯ លោក Fowler បានអះអាងថាព្រឹទ្ធសភាអង់ គ្លេសគាំទ្រការពង្រឹងនិងពង្រីកឱ្យកាន់តែស៊ីជំរៅ នៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ចក្រភពអង់គ្លេសដើម្បីការអភិវឌ្ឍចម្រុងចម្រើននៃប្រទេសនីមួយៗនិងដើម្បីផលប្រយោជន៍របស់ប្រជាជនផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ថ្លែងនៅក្នុងវេទិកាធុរកិច្ចវៀតណាម-អង់គ្លេស (រូបថតៈ VGP/Hai Minh)

ក្នុងជំនួបសន្ទនារវាងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូនិងការពិគ្រោះយោបល់ជា ទៀងទាត់លើបញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ ភាគីទាំងពីរបានស្វាគមន៍លទ្ធភាពនៃការជំរុញការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីវៀតណាម - ចក្រភពអង់គ្លេស សំដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនិងកិច្ចសហប្រតិបត្តិការវិនិយោគ បន្ទាប់ពីចក្រភពអង់គ្លេសបានចាកចេញ ពី EU ។

អញ្ជើញថ្លែងក្នុងវេទិកាធុរកិច្ចវៀតណាម-អង់គ្លេស ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានអះអាងថា: វៀតណាមជានិច្ចកាលចាត់ទុក កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគជាមួយចក្រភពអង់គ្លេសជាសសរស្តម្ភនៃភាព ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

នាយប់ថ្ងៃទី៩ ខែតុលា ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh ក៏បានចូលរួមអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអង់គ្លេសផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤