Trending now

វៀតណាមនិងរុស្ស៊ីអនុវត្តបច្ចេកវិទ្យាប្លាស្មាត្រជាក់ដើម្បទប់ស្កាត់នឹង COVID-19

14:36 | 06/04/2020 (ប្រែសម្រូលដោយសាមេត)

យុគសម័យ - ក្រុមអ្នកវិទ្យាសាស្ត្រមកពីវៀតណាមនិងរុស្ស៊ីបានស្រាវជ្រាវលើការប្រើប្រាស់បច្ចេកវិទ្យាប្លាស្មាត្រជាក់ដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19។

លោក Nguyen Quoc Sy កំពុងណែនាំការប្រើប្រាស់បច្ចេកវិទ្យាប្លាស្មា

នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមនៃវិទ្យាស្ថាន VinIT (VinIT Institute of Technology) និងក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Skolkovo បានបង្ហាញពីការអនុវត្តប្រកបដោយជោគជ័យនៃបច្ចេកវិទ្យាប្លាស្មាត្រជាក់ ហើយធានាបាននូវទប់ស្កាត់នឹងការឆ្លងរាលដាលនៃ COVID-19។

សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ ផ្នែករូបវិទ្យានិងបច្ចេកវិទ្យាប្លាស្មានិងជាប្រធានវិទ្យាស្ថាន VinIT លោក Nguyen Quoc Sy បានឲ្យដឹងថា “បច្ចេកវិទ្យានេះគឺជាវិធីសាស្រ្តថ្មីមួយរបស់ពិភពលោកសម្លាប់មេរោគលើផ្ទៃមុខនិងសម្លាប់វីរុសដោយប្រើឧស្ម័នអ៊ីយ៉ុងយកពីប្រភពប្លាស្មាត្រជាក់។

លោក Nguyen Quoc Sy ក៏បានឲ្យដឹងថា លោកនិងអ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន VinIT បានសាកល្បងនិងបង្កើតគំរូផលិតផលឧស្សាហកម្មប្រកបដោយជោគជ័យ ដែលបន្ទប់សម្លាប់មេរោកដោយប្រើប្រាស់ច្ចេកវិទ្យាប្លាស្មា។ លើសពីនេះទៀត នេះគឺជាផលិតផលសំខាន់និងដំបូងនៃបច្ចេកវិទ្យាប្លាស្មាត្រជាក់ ដើម្បីទប់ស្កាត់នឹងការឆ្លងរាលដាលនិងសម្លាប់វីរុសលើផ្ទៃមុខនិងក្នុងអាកាស។ ប្រព័ន្ធនេះមានយន្តការការសម្លាប់មេរោគដោយប្លាស្មាជឿនលឿន មិនមានវិទ្យុសកម្ម មិនមានជាតិគីមី និងជាតិពុលដែលប៉ះពាល់ដល់មនុស្សនិងបរិស្ថាន។ ប្រព័ន្ធបន្ទប់សម្លាប់មេរោគដោយប្លាស្មាអាចត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការសម្លាប់មេរោគមនុស្ស ឧបករណ៍ ការទប់ទល់នឹងការឆ្លងរាលដាលនៅមន្ទីរពេទ្យ តំបន់ដាក់នៅដាច់ដោយឡែក ច្រកទ្វារព្រំដែន និងកន្លែងដែលមានមនុស្សច្រើនជាដើម។

ក្រៅពីនេះ នាថ្ងៃទី ២ ខែមេសា គេហទំព័រ “vn.Sputniknews.com” ក៏បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្ររុស្ស៊ីនៃវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Skolkovo ក៏បានបង្កើតឧបករណ៍សម្អាតទឹកដោយបច្ចេកវិទ្យាប្លាស្មាត្រជាក់ផងដែរ ដែលកំចាត់វត្ថុជីវសាស្រ្តតូចៗដូចជា ផ្សិត មេរោគនិងវីរុស។ មេរោគបង្កជំងឺត្រូវកំចាត់ ។ គេហៅថាទឹក Magnaril។ ទឹក Magnaril អាចត្រូវបានប្រើប្រាស់ ក្នុងការសម្អាតដើម្បីព្យាបាល ម៉ាស់វេជ្ជសាស្រ្តនិងផ្ទៃមុខផ្សេងៗទៀត ក៏ដូចជាបាញ់ថ្នាំសំលាប់មេរោគនៅក្នុងអាកាសធាតុ។ អ្នកវិទ្យាសាស្ត្ររុស្ស៊ីបានអះអាងថា “មិនដូចជាសូលុយស្យុងអាល់កុលនិងថ្នាំបញ្ចុះ ទឹក Magnaril ពិតជាមានសុវត្ថិភាពសម្រាប់មនុស្ស និងមិនមានក្លិនទេ។ ម៉្យាងវិញទៀត ទឹក Magnaril អាចសម្លាប់វីរុសកូរ៉ូណាប្រភេទថ្មីបាន”។

ផ្អែកលើមូលដ្ឋានជាក់ស្តែងនេះបានបង្ហាញថា ឧបករណ៍ដែលប្រើប្លាស្មាត្រជាក់អាចសម្លាប់មេរោគ ក្នុងទ្រង់ទ្រាយធំ លើមនុស្សនិងអាចប្រើ ដើម្បីសម្លាប់វីរុសកូរ៉ូណា ដែលជាគ្រោះថ្នាក់ដ៏ធំធេងសម្រាប់មនុស្សជាតិ ហើយផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមផងដែរ។ អ្នកវិទ្យាសាស្ត្របានឆ្លងផុតដំណាក់កាលសាកល្បងដោយជោគជ័យនិងសម្រេចបានលទ្ធផលយ៉ាងល្អណាស់ ហើយត្រៀមខ្លួនប្រើសម្រាប់សង្គម៕

(ប្រែសម្រូលដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា