Trending now

វៀតណាមនិងឆែក ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

19:13 | 17/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ១៧ ខែមេសា (តាមម៉ោងតំបន់) (រសៀលថ្ងៃទី ១៧ ខែមេសាតាមម៉ោងវៀតណាម) ពិធីទទួលបដិសញ្ឋារកិច្ចជាផ្លូវចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រារព្ធឡើងយ៉ាងមហោឡារិកនៅការិយាល័យរដ្ឋាភិបាលសាធារណរដ្ឋឆែក។ នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis ធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍នេះផងដែរ។

នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក Andrej Babis បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc (រូបថតៈ VGP/Quang Hieu)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចមក នាយករដ្ឋមន្ត្រីទាំងពីររូបបានដឹកនាំគណប្រតិភូទាំងពីរ ចាប់ផ្តើមជំនួបពិភាក្សា។នៅឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្ត ភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឆែក អស់រយៈពេលជិត ៧០ ឆ្នាំកន្លងមក ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត កាលពីឆ្នាំ១៩៥០មក។

រូបថតៈ VGP/Quang Hiếu

នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andrej Babis បានអះអាងនូវការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយវៀតណាម និងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែកលើកនេះរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc គឺជាការគូសញ្ញាសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការធ្វើសមាហរណកម្មអន្តរជាតិ និងតួនាទីកាន់តែខ្ពស់របស់វៀតណាមក្នុងតំបន់និងពិភពលោក ព្រមទាំងមានបំណងចង់ឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ នឹងមានការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនាពេលខាងមុខ។

រូបថតៈ VGP/Quang Hiếu

នាយករដ្ឋមន្ត្រី​ លោក Andrej Babis បានសង្កតធ្ងន់ថា ជាមិត្តជិតស្និទ្ធនិងជាសមាជិកសកម្មរបស់សហភាពអឺរ៉ុប (EU) ឆែកគាំទ្រចំពោះការពង្រីកទំនាក់ទំនងរវាងវៀតណាមជា​មួយ EU ជាពិសេស នឹងជំរុញ EU ដើម្បីបំពេញបែបបទ សម្រាប់អនុវត្តន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ក្នុងអំឡុងពេល១ដល់ពីរខែខាងមុខ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវការសប្បាយរីករាយ ដែលបានជួបជាមួយនាយករដ្ឋមន្ត្រី លោក Andrei Babis ព្រមទាំងថ្លែងអំណរគុណចំពោះការទទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅសម្រាប់រូបលោកនាយករដ្ឋមន្ត្រីផ្ទាល់និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលវៀតណាមផងដែរ។

រូបថតៈ VGP/Quang Hiếu

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆែកគឺជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ ប្រជាជនវៀតណាមជានិច្ចកាល ចងចាំនូវជំនួយដ៏មានតម្លៃនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សាធារណរដ្ឋឆែកសំរាប់វៀតណាមក្នុងកិច្ចការពារនិងកសាងអភិវឌ្ឍន៍ប្រទេស។ ដើម្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការនិងការវិនិយោគ នាយករដ្ឋមន្ត្រីបានស្នើឲ្យមានវិធានការជាក់លាក់មួយចំនួន ដូចជាជំរុញវេទិកាសេដ្ឋកិច្ច សិក្ខាសាលា ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម ជាពិសេសបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញរបស់ប្រទេសទាំងពីរអាចឈានចូលទីផ្សាររបស់គ្នាទៅវិញទៅមក។

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់។ ភាគីទាំងពីរបានឯកភាព រួមសហការដើម្បីរៀបចំពិធីរំលឹកខួបលើកទី៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ឆែក តាមរយៈសកម្មភាពជាក់ស្តែង។

ទិដ្ឋភាពនៃជំនួបពិភាក្សា

ក្រៅពីបញ្ហាទ្វេភាគីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឆែក លោក Andrej Babis ក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកនូវចក្ខុវិស័យនិងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវេទិកាអន្តរជាតិនិងអង្គការនានាក៏ដូចជាក្នុងយន្តការអង្គការសហប្រជាជាតិ ASEM អាស៊ាន - EU និង WTO ផងដែរ ។ នាយករដ្ឋមន្ត្រីលោក Andrej Babis បានអះអាងពីការគាំទ្ររបស់សាធារណរដ្ឋឆែកសម្រាប់វៀតណាម កាន់ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព ជំរុញសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធី ឲ្យស្របតាម ច្បាប់អន្តរជាតិជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

បន្ទាប់ជំនួបពិភាក្សានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Andrej Babis បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការភូមិសាស្ត្ររ៉ែរវាងអគ្គនាយកដ្ឋានភូមិសាស្ត្រនិងរ៉ែ (ក្រសួងធនធាននិងបរិស្ថានវៀតណាម) ជាមួយអគ្គនាយកភូមិសាស្ត្រនិងរ៉ែ (ក្រសួងបរិស្ថាននៃសាធារណរដ្ឋឆែក); អនុស្សារណះនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការវាស់ស្ទង់និងស្តង់ដារគុណភាពរវាងនាយកដ្ឋានស្តង់ដារអគ្គីសនីនិងគុណភាពនៃក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមជាមួយការិយាល័យស្តង់ដារតម្លាភាពនិងការសាកល្បងសាធារណរដ្ឋឆែក។

ក្រោយពីពិធីចុះហត្ថលេខាលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីលោក Andrej Babis បានធ្វើសន្និសីទកាសែតរួមស្តីពីលទ្ធផលនៃជំនួ​បពិភាក្សាពោលខាងលើ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤