Trending now

វៀតណាមតំណាងឲ្យ E10 ដើម្បីពិភាក្សាអំពីនីតិវិធីនិងវិធីសាស្ត្រធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

18:58 | 16/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅខែឧសភានេះ ប្រទេសវៀតណាមត្រូវបានគម្រោងនឹងរៀបចំកិច្ចប្រជុំតាមអ៊ិនធឺរណែតរវាងឯកអគ្គរដ្ឋទូតឯគអគ្គរាជទូត ប្រធានគណៈប្រតិភូនៃប្រទេស E10 ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនិងសកម្មភាពជាច្រើនទៀតដើម្បីបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ​(ប្រភព៖ TTXVN)

នៅថ្ងៃទី ១៥ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាតាមអ៊ិនធរណេតមួយស្តីពីនីតិវិធីនិងវិធីសាស្ត្រធ្វើការ។

នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់សមាជិកក្រុមប្រឹក្សាសន្តិសុខនិងបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិដើម្បីពិភាក្សាពីការកែទម្រង់នីតិវិធីនិងវិធីសាស្ត្រធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខ។ ចូលរួមក្នុងកិច្ចពិភាក្សានេះមាននាយកប្រតិបត្តិរបាយការណ៍របស់អង្ការ Security Council Report លោកស្រី Karin Landgren និងសាស្រ្តាចារ្យ Edward Luck នៃសាកលវិទ្យាល័យColombia។

នៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខបានឯកភាពថាចាំបាច់ត្រូវបន្តការប្តេជ្ញាចិត្តដើម្បីកែលម្អនីតិវិធីនិងវិធីសាស្ត្រធ្វើការដើម្បីធានាបាននូវគោលដៅរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិឱ្យបានល្អបំផុត។

បច្ចុប្បន្នប្រទេសវៀតណាមគឺជាប្រទេសសម្របសម្រួលនៅខែឧសភានៃសមាជិកមិនអចិន្ត្រៃយ៍ចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខ (E10) ។ នៅក្នុងតួនាទីនេះ ប្រទេសវៀតណាមទទួលខុសត្រូវក្នុងការធ្វើសេចក្តីព្រាងនិងនិយាយសម្រាប់តំណាង E10 នៅក្នុងកិច្ចប្រជុំ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើទស្សនៈនិងការប្តេជ្ញាចិត្តរបស់ E10 ក្នុងការពង្រឹងតម្លាភាព ភាពប្រសិទ្ធភាព គ្រប់ដណ្តប់ និងភាពបត់បែន​ របស់សកម្មភាពនានានៃក្រុមប្រឹក្សាសន្តិសុខដើម្បីបំពេញបេសកកម្មដែលបានកំណត់ដោយធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងបរិបទនៃការកើនឡើងនូវបញ្ហាប្រឈមចំពោះពហុភាគីនិយមនិងការលំបាកដែលបង្កឡើងដោយអស្ថិរភាពនៅលើពិភពលោក។

លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងថ្មីៗរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការបង្កើតឯកសារឧបករណ៍និងប្រតិបត្តិការដើម្បីលើកកម្ពស់តម្លាភាពនិងប្រសិទ្ធភាពក៏ដូចជាការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការថែរក្សា រក្សានូវភាពលំបាកក្នុងប្រតិបត្តិការដោយសារជំងឺរាតត្បាតកូវិដ១៩ ។

លើសពីនេះទៀតលោកឯកអគ្គរដ្ឋទូតបានស្នើថាក្រុមប្រឹក្សាសន្តិសុខត្រូវការបង្កើនការគ្របដណ្តប់របស់ខ្លួនរួមទាំងការចូលរួមនិងការចូលរួមចំណែកភាគច្រើនពីសមាជិកអចិន្រ្តៃយ៍ក្នុងរយៈពេលពីរឆ្នាំ។ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីបន្តធានានូវការអនុវត្តគោលការណ៍ការងារដែលបានដាក់ចេញ ផ្លាស់ប្តូរនិងពិភាក្សាគ្នាជាប្រចាំដើម្បីធ្វើកំណែទម្រង់វិធីសាស្ត្រធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខនិងទីភ្នាក់ងារដែលភ្ជាប់មកជាមួយក៏ដូចជាការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេស E10 ចំពោះគោលដៅពង្រឹងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសន្តិសុខហើយក៏បានបង្ហាញក្តីរំពឹងថានឹងទទួលបានយោបល់ពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិដើម្បីបន្តឆ្លើយតបនឹងការរំពឹងទុករបស់បណ្តាប្រទេស E10 ។ នេះជាលើកទី ២ ហើយដែលអេ ១០ បានធ្វើសេចក្តីថ្លែងការណ៍ទូទៅអំពីរឿងនេះ។ នាពេលកន្លងមកទៅ បណ្តាប្រទេស E10 បាននាំមុខក្នុងការលើកកម្ពស់វិធីសាស្រ្តធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខនិងទទួលបានលទ្ធផលជាក់លាក់។

នៅខែឧសភានេះ ប្រទេសវៀតណាមត្រូវបានគម្រោងនឹងមានកិច្ចប្រជុំតាមអ៊ិនធឺរណែតរវាងឯកអគ្គរដ្ឋទូតឯកអគ្គរាជទូត ប្រធានបេសកក្មនៃបណ្តាប្រទេស E10 ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិនិងសកម្មភាពមួយចំនួនទៀតដើម្បីបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា