Trending now

វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅអង្គការសហប្រជាជាតិ

16:51 | 18/07/2019 (យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - វៀតណាមបានកំណត់ប្រភពកម្លាំង ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ក្នុងវិស័យសំខាន់ៗទាំង ៥ រួមមានវិស័យអប់រំ សុខាភិបាល ការដឹកជញ្ជូន ជនបទ អគ្គិសនីនិងទឹករហូតដល់ឆ្នាំ ២០៣០ ដោយមានទឹកប្រាក់ចំនួន ១០៨ ពាន់លានដុល្លារអាមេរិក។

អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក​ Nguyen Van Trung (រូបថត៖ baotintuc.vn)

នាថ្ងៃទី១៧ខែកក្កដា នៅក្នុងម័យប្រជុំក្រោមប្រធានបទ "លើកកំពស់សិទ្ធិអំណាច ធានាសមភាព និងទូលំទូលាយជូនប្រជាជន" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែកក្កដា ក្នុងនោះរួមមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនិងវេទិកានយោបាយជាន់ខ្ពស់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក​ Nguyen Van Trung បានឧទ្ទេសនាមអំពីរបាយការណ៍ «វៀតណាម- តម្រូវការចំណាយដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សហការជាមួយវៀតណាម។ ក្នុងនាមជាប្រទេសមួយអនុវត្តរបាយការណ៍នេះវៀតណាមបានកំណត់ប្រភពលកម្លាំង ដើម្បីអនុវត្ត SDGs ក្នុងវិស័យសំខាន់ៗទាំង ៥ រួមមានវិស័យអប់រំ សុខាភិបាល ការដឹកជញ្ជូន ជនបទ អគ្គិសនីនិងទឹករហូតដល់ឆ្នាំ ២០៣០ ដោយមានទឹកប្រាក់ចំនួន ១០៨ ពាន់លានដុល្លារអាមេរិក។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ qdnd.vn)

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំនេះ លោក​ Nguyen Van Trung និងគណៈប្រតិភូវៀតណាមបានជួបពិភាក្សាជាមួយអនុប្រធានអចិន្ត្រៃយ៍នៃធនាគារពិភពលោក (WB) លោក Mahmound Mohieldin ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីគំនិតផ្តួចផ្តើមរបស់ WB ក្នុងការបង្កើតវេទិកាមួយសម្រាប់ការផ្លាស់ប្តូររវាងប្រទេសនានា ដែលសម្រេចបាននូវសមិទ្ធិផលជាច្រើនក្នុងការអនុវត្ត SDGs ជាមួយបណ្តាប្រទេសដែលកំពុងជួបការលំបាកជាច្រើនក្នុងការអនុវត្ត ដែលក្នុងនោះវៀតណាមត្រូវបានសហគមន៍ អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤