Trending now

វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី៨​ខែមិនាឆ្នាំ២០២១

09:39 | 06/03/2021 (ប្រែសម្រួលដោយ ហេងវុធ្ធី)

យុគសម័យ - ការប្រុងប្រយ័ត្ននិងការត្រៀមរៀបចំ ត្រូវតែធានាភាពហ្មត់ចត់ជាងនេះថែមទៀត។ បញ្ហាមួយទៀត គឺជម្រុញឱ្យកាន់តែខ្លាំងថែមទៀតសម្រាប់ការផលិតវ៉ាក់សាំងជាបន្ទាន់នៅក្នុងប្រទេសផងដែរ»

វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី៨​ខែមិនាឆ្នាំ២០២១

នៅក្នុងកិច្ចប្រជុំនេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកង្វៀនថាញ់ឡុង (Nguyen Thanh Long) បានរាយការណ៍អំពីបញ្ហាដែលទាក់ទងនឹងការទទួលបានប្រភពវ៉ាក់សាំងពីក្រៅប្រទេសនៅពេលបច្ចុប្បន្ននេះនៅពេលដែលតម្រូវការវ៉ាក់សាំងមានកំរិតខ្ពស់ការផ្គត់ផ្គង់នៅលើពិភពលោកមានកម្រិតដែលប្រទេសជាច្រើនសុខចិត្តទិញតាមការរំពឹងទុក ប្រទេសចំនួន ៣០ បានចុះឈ្មោះទិញវ៉ាក់សាំងជាច្រើនដងតាមតំរូវការជាក់ស្តែង។

យោងតាមក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី ៨ ខែមីនាខាងមុខនេះ វៀតណាមចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ជាលើដំបូង។ អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ប្រធានគណៈកម្មាធិការនេះបានមានប្រសាសន៍ថា៖

«នៅពេលមានវ៉ាក់សាំង យើងត្រូវតែរៀបចំការចាក់វ៉ាក់សាំងឲ្យបានល្អ ហើយម្យ៉ាងវិញទៀត ក្រសួងសុខាភិបាល ត្រូវវាយតម្លៃចំពោះសុវត្ថិភាពនិង សុពលភាព និងប្រសិទ្ធភាពឲ្យបានល្អបំផុតផងដែរ។ នេះគឺជាភារកិច្ចដ៏សែនលំបាក។ ទីមួយ កាលពីមុននោះធ្លាប់មានការចាក់វ៉ាក់សាំងជាទូទៅនូវរាប់លានដូស រួចមកហើយ ប៉ុន្តែមានពេលខ្លះក៏កើតឡើងឧប្បត្តិហេតុដែរ។ ប្រសិនបើមិន គ្រប់គ្រងឲ្យបានល្អទេ ការធ្វេសប្រហែសទាំងនោះនឹងក្លាយជាឧប្បត្តិហេតុដ៏ធំសម្បើមដែរ។ ទីពីរ គឺវ៉ាក់សាំងទាំងអស់ដែលធ្លាប់ចាក់កាលពីមុននោះ មានវ៉ាក់សាំងត្រូវបានសិក្សាអស់រយៈពេល ៧ ទៅ ៨ ឆ្នាំ ឬ ១២ ឆ្នាំ ទើបតែមានស្ថេរភាព ប៉ុន្តែសម្រាប់វ៉ាក់សាំង Covid-19 ជាវ៉ាក់សាំងដ៏ថ្មីថ្មោង ការងារទាំងអស់ត្រូវធ្វើជាបន្ទាន់ទាំងអស់ សូម្បីតែក្នុងការផ្តល់អាជ្ញាប័ណ្ណឱ្យនាំចូលមកវៀតណាមក៏ជាការងារជាបន្ទាន់ផងដែរ។ ហេតុដូច្នេះ ការប្រុងប្រយ័ត្ននិងការត្រៀមរៀបចំ ត្រូវតែធានាភាពហ្មត់ចត់ជាងនេះថែមទៀត។ បញ្ហាមួយទៀត គឺជម្រុញឱ្យកាន់តែខ្លាំងថែមទៀតសម្រាប់ការផលិតវ៉ាក់សាំងជាបន្ទាន់នៅក្នុងប្រទេសផងដែរ»៕

(ប្រែសម្រួលដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: VN+)

(ប្រែសម្រួលដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤