Trending now

លោកស្រីអនុប្រធានរដ្ឋ Đang Thi Ngoc Thinh បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុម AWCH

11:04 | 05/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្នុងឱកាសទទួលជួបក្រុម AWCH (ក្រុមនារី ASEAN នៅទីក្រុង Ha Noi) លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានស្វាគមន៍គំនិតផ្តួចផ្តើមក៏ដូចជាការរៀបចំទិវាគ្រួសារ ASEAN ការពង្រីកបណ្តាញដៃគូ ការផ្លាស់ប្តូរវប្បធម៌ ម្ហូបអាហារ ធ្វើដំណើរទៅទស្សនានិងធ្វើការ នៅបណ្តាខេត្តនិងក្រុងជាច្រើនទូទាំងប្រទេស។

ក្រុម AWCH ថត​រូបអនុស្សាវរីយ៍ជាមួយលោកស្រីប្រធានរដ្ឋ Dang Thi Ngoc Thinh។

ដើម្បីអបអរសាទរខួបលើកទី ១១០ នៃទិវានារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា ក្នុងក្របខ័ណ្ឌនៃសកម្មភាពផ្លូវការរបស់ក្រុម AWCH នៅទីក្រុង Ha Noi ក្នុងឆ្នាំអាស៊ាន ២០២០ នៅប្រទេសវៀតណាម នារសៀលថ្ងៃទី ៤ ខែមីនា ក្រុម AWCH ដឹកនាំដោយលោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ប្រធានកិត្តិយសនៃក្រុម​បាន​ជួបនិងសម្តែងការគួរសម លោកស្រី Dang Thi Ngoc Thinh សមាជិកានៃគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានរដ្ឋ ។

លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុម AWCH ដែលជាស្ពានមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្ត្រីវៀតណាមនិងស្ត្រី ASEAN និយាយដោឡែក ជាពិសេសគឺរវាងប្រជាជននៅក្នុងសហគមន៍ ASEAN និយាយរួម ក៏ដូចជារវាង ASEAN និងពិភពលោក រួមចំណែកពង្រឹងសាមគ្គីភាពអាស៊ាន និងនាំមកនូវអត្តសញ្ញាណវប្បធម៌និងរូបភាព ASEAN មកដល់សហគមន៍អន្តរជាតិ។ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនិងសកម្មភាពជាក់ស្តែងរបស់ក្រុម AWCH ក្នុងរយៈពេល ៥ ឆ្នាំ។ ជាពិសេសគឺការរៀបចំទិវាគ្រួសារ ASEAN ពង្រីកបណ្តាញដៃគូ ផ្លាស់ប្តូរវប្បធម៌និងម្ហូបអាហារ ការធ្វើដំណើរទៅទស្សនានិងធ្វើការ នៅបណ្តាខេត្តនិងទីក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។

ក្នុងឱកាសនេះលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh បានអះអាងនូវគោលនយោបាយរបស់បក្សនិងរដ្ឋ ក្នុងការផ្តល់អាទិភាពដល់ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។ ដោយហេតុនេះបង្កលក្ខណៈងាយស្រួលសម្រាប់ស្ត្រីវៀតណាមកាន់តែច្រើន ដើម្បីចូលរួមយ៉ាងសកម្មក្នុងគ្រប់វិស័យនៃជីវភាពនិងប្រទេស។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ជូនផ្កាជូនដល់លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ។

ក្នុងនាមប្រធានកិត្តិយសក្រុម AWCH លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បានអះអាង ​សកម្មភាពរបស់ក្រុមនេះនាពេលអនាគតដែលជាការគាំទ្រយ៉ាងសកម្មដល់ការងារសមភាពយេនឌ័រ នៅប្រទេសវៀតណាម និងរួមចំណែកក្នុងការជំរុញសមភាព​យេនឌ័រក្នុង​តំបន់ ASEAN និង​លើពិភពលោក ផងដែរ។ ព្រមទាំង​ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ក៏សង្ឃឹមថា នឹងបន្តទទួលបានការយកចិត្តទុកដាក់ គាំទ្រនិងតំរង់ទិសចំពោះសកម្មភាពរបស់ក្រុម AWCH ដើម្បីសកម្មភាពរបស់ក្រុមកាន់តែជាក់ស្តែងនិងបម្រើឱ្យល្អបណ្តាព្រឹត្តិការណ៍សំខាន់ៗ របស់ ASEAN ក្នុងឆ្នាំ ២០២០ ដូចជា៖ កិច្ចប្រជុំជាន់ខ្ពស់ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី។

នៅក្នុងឱកាសនេះដែរ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh សមាជិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​បានជូនពរក្រុម AWCH ក្នុង​ឱកាសទិវានារីអន្តរជាតិនាពេល​ខាងមុខឆាប់ៗនេះ។

ក្នុងបរិយាកាសកក់ក្តៅនិងរួសរាយរាក់ទាក់ ជំនួសមុខ ក្រុម AWCH លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បានជូនពរលោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh ក្នុងឱកាសទិវានារីអន្តរជាតិ និងថ្លែងអំណរគុណចំពោះ លោកស្រីអនុប្រធានរដ្ឋ Dang Thi Ngoc Thinh ដែល​បាន​ចំណាយពេល​វេលាដ៏មានតំលៃរបស់លោកស្រីអនុប្រធានរដ្ឋ ដើម្បីទទួលជួបក្រុម AWCH ៕

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ baoQuocte)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤