Trending now

លោកប្រធានកូរ៉េខាងជើង Kim Jong-un បានចាកចេញពីទីក្រុងហាណូយ ធ្វើដំណើរទៅកាន់ស្ថានីយ៍រថភ្លើង Dong Dang

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - មុនពេលចាកចេញពីរដ្ឋធានីហាណូយ លោកប្រធានកូរ៉េខាងជើង Kim Jong-un បានអញ្ជើញដាក់កម្រងផ្កានៅឯវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី និងអញ្ជើញដាក់កម្រងផ្កានៅប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung អញ្ជើញជូនផ្កានិងជូនដំណើរមាតុភូមិនិវត្តន៍របស់ប្រធានកូរ៉េខាងជើងលោក Kim Jong-un នៅសណ្ឋាគារ Melia (នៃរដ្ឋធានីហាណូយ) (រូបថត: TTXVN)

ប្រធានកូរ៉េខាងជើងលោក Kim Jong-un បានលាឈប់ពីដំណើរទស្សនកិច្ចដោយបានចាកចេញពីសណ្ឋាគារ Melia នៅវេលាម៉ោង ៩និង៣៥នាទី ។

នាព្រឹកថ្ងៃទី ២ ខែមីនាឆ្នាំ ២០១៩ លោក Kim Jong-un ប្រធានគណបក្សពលកម្មកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងសមាជិកគណៈប្រតិភូជាន់ខ្ពស់ បានចាកចេញពីរដ្ឋធានីហាណូយដើម្បីធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើង Dong Dang (ខេត្ត Lang Son) និងវិលត្រលប់មកមាតុប្រទេសវិញដោយរថភ្លើង បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៧​ និង ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី ១ដល់ថ្ងៃទី២ ខែមីនាឆ្នាំ ២០១៩ ផងដែរ។

មុនពេលចាកចេញពីរដ្ឋធានីហាណូយ លោកប្រធានកូរ៉េខាងជើង Kim Jong-unបានអញ្ជើញដាក់កម្រងផ្កានៅឯវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី និងអញ្ជើញដាក់កម្រងផ្កានៅប្រាង្គតម្កល់សពលោកប្រធានហូជីមិញ។

នៅវេលាម៉ោង ១០ និង ១០ នាទីព្រឹក ថ្ងៃទី២ខែមីនា ក្បួនថតភ្លើងពិសេសរបស់កូរ៉េខាងជើងបានចូលចត់នៅស្ថានីយរថភ្លើង Dong Dang (ខេត្ត Lang Son) ដើម្បីត្រៀមខ្លួនជាស្រេចទទួលលោកប្រធាន Kim Jong-un និងគណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង វិលត្រឡប់មកមាតុប្រទេសវិញ ដោយឆ្លងកាត់ប្រទេសចិន បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅទី២ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០១៩ និងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមីនាឆ្នាំ ២០១៩ ផងដែរ។

រថភ្លើងពិសេសកំពុងរង់ចាំលោកប្រធាន Kim Jong-un (រូបថតៈ TTXVN)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤