Trending now

លោកប្រធាន Miguel Mario Diáz Canel៖ ទំនាក់ទំនងគុយបា-វៀតណាមជានិច្ចកាលជាទំនាក់ទំនងពិសេស

19:52 | 09/11/2018 (VOV5)

នាព្រឹកថ្ងៃទី៩ខែវិច្ឆិកា នៅវិមានប្រ ធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីនៃសាធា រណរដ្ឋគុយបា Miguel Mario Diáz Canel Bermúdez បានអនុវត្តន៍កិច្ចចរចាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែ វិច្ឆិកា របស់ប្រធានរដ្ឋលោក Miguel Mario Diáz Canel ដែលតបតាមការអញ្ជើញរបស់ប្រធានរដ្ឋនិងនាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នៅក្នុងពិធីទទួលស្វាគមលោកប្រធាន Miguel Mario Diáz Canel Bermúdez (រូបថតៈ VGP)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រី លោក Miguel Diáz Canel Bermúdez បានវាយតម្លៃជាវិជ្ជមានអំពីការអភិវឌ្ឍន៏នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរនាពេលកន្លងទៅ ហើយទំនាក់ទំនងនយោបាយទ្វេភាគីកាន់តែមានការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរគណៈ ប្រតិភូជាប្រចាំ។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរវិធានការជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងស្មារតីប្រកបដោយប្រសិទ្ធភាព រួមទាំងការអនុវត្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិសន្តិសុខនិងកិច្ចការបរទេសផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈ រដ្ឋមន្ត្រីលោក Miguel Mario Diáz Canel Bermúdez បានព្រមព្រៀងគ្នាដឹកនាំក្រសួង ស្ថាប័ននៃភាគីទាំងពីរ ជំរុញយ៉ាងសកម្មការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ស្វែងរកនូវយន្តការនិងវិធានការនានាដើម្បីសម្រួលដល់ការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមកនៃបណ្តាសហគ្រាសរបស់ប្រទេសទាំងពីរនិងខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៥០០ លានដុល្លារអាមេរិកនាឆ្នាំ២០២២។

រូបថតៈ VGP

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការបង្កើនកិច្ចសហប្រតិបត្តិការនិងការគាំទ្រទៅវិញទៅមករវាងវៀតណាមនិងគុយបានៅបណ្តាអង្គការអន្តរជាតិនិងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ វេទិកាអាស៊ីបូព៌ា - អាមេរិកឡាទីនជាដើម។ ល។ ធ្វើការផ្លាស់ប្តូរអំពីស្ថានភាពអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពថា ជម្លោះអធិបតេយ្យភាពនិងដែនដីត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។

បន្ទាប់ពីបញ្ចប់កិច្ចចរចានេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងលោកប្រធាន Miguel Mario Diáz Canel បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជ កម្មនិងពិធីសារហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការអភិ វឌ្ឍន៍ស្រូវវៀតណាម-គុយបាដំណាក់កាល២០១៩-២០២៣។

ទិដ្ឋភាពនៃជំនួបចរចា (រូបថតៈ VGP)

បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញជួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌ មាន។ ថ្លែងមតិនៅទីនេះ ប្រធានក្រុមប្រឹក្សារដ្ឋនិងគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Mario Diáz Canel បានអះអាងនូវ លក្ខណៈប្រវត្តិសាស្ត្រដ៏ពិសេសនៃទំនាក់ទំនងគុយបា - វៀតណាមដោយផ្អែកលើភាពជឿជាក់នយោបាយរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង មានបំណងថា រាល់កិច្ចព្រមព្រៀងដែលទទួលបានរវាងប្រទេសទាំងពីរ នឹងត្រូវបានអនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយនាំមកផលប្រយោជន៍សមស្របសម្រាប់ភាគីទាំងពីរផងដែរ។ លោកប្រធានគុយបាអញ្ជើញផ្តល់ប្រសាសន៍ថា៖ “យើងខ្ញុំសូមចែករំលែកជាមួយជំនាន់វ័យក្មេងរបស់ទាំងគុយបានិងវៀតណាមដែលជានិច្ចកាលនឹងស្មោះត្រង់នឹងមរតកសាសន៍របស់លោកប្រធានហូជីមិញនិងលោកប្រធាន Fidel ហើយជំនាន់វ័យក្មេងជាកត្តារួមចំណែកជម្រុញនិងការពារចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។ ទំនាក់ទំនងរវាងវៀតណាមនិងគុយបានឹងមានលក្ខណៈពិសេសជានិច្ចកាល ទាំងក្នុងបច្ចុប្បន្ននិងនាពេលអនាគត។ ដូច្នេះខ្ញុំសូមរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍អមតៈរបស់លោកប្រធាន Fidel ថា ដើម្បីវៀតណាម គុយបាត្រេមខ្លួនជាស្រេចពលីទាំងសាច់ស្រស់ ឈាមស្រស់ផងដែរ”។

ចំណែកអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើវិធានការជាក់ស្តែងជាច្រើន ដើម្បីបន្តពង្រីកនិងបង្កើនលក្ខណៈប្រសិទ្ធភាពនិងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងនូវទំនាក់ទំនងនយោបាយទ្វេភាគីរវាងវៀតណាមនិងគុយបា នឹងកាន់តែប្រសើរឡើងដោយការជឿទុកទុកចិត្តខ្ពស់ផងដែរ៕


(VOV5)

(VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤