Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បញ្ចាក់ថាវៀតណាមទន្ទឹងរងចាំទទួលវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ

10:23 | 10/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៨ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាលមានឯកអគ្គរដ្ឋទូតនិងប្រធានតំណាងអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ដឹកនាំដោយ លោក Kamal Malhotra អ្នកសម្របសម្រួល អ.ស.ប ប្រចាំនៅវៀតណាម ដោយសង្ឃឹមថានឹងទទួលបានវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ។ រដ្ឋាភិបាលវៀតណាមប្តេជ្ញានិងខិតខំផ្តល់វ៉ាក់សាំងដោយសេរីត្រឹមត្រូវនិងមានប្រសិទ្ធភាពដល់ប្រជាជន។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បញ្ចាក់ថាវៀតណាមទន្ទឹងរងចាំទទួលវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថាប្រទេសវៀតណាមទើបតែបានឆ្លងកាត់ឆ្នាំដ៏លំបាកមួយឆ្នាំ ២០២០ ប៉ុន្តែទទួលបានសមិទ្ធផលប្រកបដោយមោទនភាពជាច្រើន ហើយឥឡូវនេះមានសុទិដ្ឋិនិយមក្នុងការស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីតាន់ស៊ូខណៈដែលខ្លួននៅតែត្រូវធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ កូវីដ១៩ ។

តាងនាមស្ថាប័ននានារបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោក Kamal Malhotra បានអបអរសាទរវៀតណាមដោយបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស។ លោកបានបញ្ជាក់ថា អ.ស.បតែងតែផ្ដល់អាទិភាពដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសគឺជួយឧបត្ថម្ភវៀតណាមក្នុងបញ្ហាវ៉ាក់សាំង Covid-19 សំដៅការពារសុខភាពរបស់ប្រជាជន។

លោក Kidong Park ប្រធានតំណាង WHO ប្រចាំនៅវៀតណាមបានសម្ដែងនូវការប្ដេជ្ញាចិត្តរួមដំណើរជាមួយវៀតណាមឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅពេលអនាគត ហើយសន្យាថា WHO នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមក្នុងយន្តការទាំងទ្វេភាគីនិងពហុភាគីនានាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បណ្ដាឯកអគ្គរដ្ឋទូតនិងប្រធានតំណាង ក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាមដើម្បីសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើននាពេលកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់សហគមន៍អន្តរជាតិដោយបានជួយវៀតណាមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ Covid-19 ព្រមទាំងថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ អង្គការ WHO និងដៃគូអន្តរជាតិផ្សេងៗទៀតដែលចូលរួមកម្មវិធី COVAX ដោយបានផ្តល់ជំនួយជាវ៉ាក់សាំងជូនចំពោះ២០%នៃចំនួនប្រជាជនវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែមានបំណងចង់ជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងជាមួយអង្គការអន្តរជាតិនិងដៃគូសំខាន់នានាលើពិភពលោក៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤