Trending now

លេខាបក្សអចិន្រ្តៃយ៌ លោក Tran Quoc Vuong បានទទួលជួបគណះប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក

15:42 | 19/04/2019 (យោងតាម baotintuc បកប្រែដោយ សំណាង)

យុគសម័យ - នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោក Patrick Leahy អនុប្រធានគណៈកម្មាធិការសម្របសម្រួលព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ ដែលកំពុងបំពេញទស្សកិច្ចការងារនៅវៀតណាម។

ក្នុងជំនួបនេះ សមាជិកព្រឹទ្ធសភា លោក Patrick Leahy បានថ្លែងអំណរគុណចំពោះ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong ដែលបានចំណាយពេលវេលាទទួលគណះប្រតិភូ និងសម្តែងក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងខ្លា ក៏ដូចជាតួនាទី កិត្យនុភាព និងការរួមចំណែកយ៉ាងសកម្មរបស់វៀតណាម ក្នុងបញ្ហាតំបន់ និងពិភពលោក។

លោក Tran Quoc Vuong អញ្ជើញជួបសន្ទានាជាមួយលោក Patrick Leahy

សមាជិកព្រឹទ្ធសភា លោក Patrick Leahy បានអបអរសាទរចំពោះការអភិវឌ្ឍជាក់ស្តែង និងមានប្រសិទ្ធភាពនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកន្លងមក។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកវាយតំលៃខ្ពស់ និងមានបំណងបង្កើន និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក្នុងនោះមានការដោះស្រាយផលវិបាកក្នុងសម័យសង្គ្រាមទៀតផង។

សមាជិកព្រឹទ្ធសភា លោក Patrick Leahy បានសន្យាថា នឹងខិតខំប្រឹងប្រែងដោះស្រាយផលវិបាកក្នុងសម័យសង្គ្រាមនៅវៀតណាម ដូចជាអនុវត្តដំណើរការសំអាតជាតិពុលនៅព្រលានយន្តហោះ Bien Hoa បន្តអនុវត្តបណ្តាគម្រោងជួយឧបត្ថម្ភជនរងគ្រោះដោយសារជាតិគីមី និងស្វែងរកព័ត៌មានអំពីកងទ័ពវៀតណាម ដែលបាត់ខ្លួនក្នុងសម័យសង្រ្គាម។

អញ្ជើញជាការឆ្លើយតប លោក Tran Quoc Vuong បានអបអរសាទរនូវដំណើរទស្សនកិច្ចនៅវៀតណាម របស់គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិក និងវាយតំលៃខ្ពស់ចំពោះមនោសញ្ចេនា សុឆន្ទះ និងការរួមចំណែកយ៉ាងសំខាន់របស់ព្រឹទ្ធសមាជិកជាច្រើនរូប ក្នុងនោះមានរូបលោក Patrick Leahy ផ្ទាល់ ក្នុងការស្តារឡើងវិញទំនាក់ទំនង និងពង្រីកទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក។ លោក Tran Quoc Vuong សង្ឃឹមថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ស្របនឹងឱកាសដែលភាគីទាំងពីរកំពុងឆ្ពោះទៅរំលឹកខួបអនុស្សវរីលើកទី២៥ នៃការស្តារឡើញវិញទំនាក់ទំនង នាឆ្នាំ២០២០ ខាងមុខនេះ។ លោក Tran Quoc Vuong បានបញ្ជាក់ ថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស​ និងរដ្ឋវៀតណាម គឺជានិច្ចកាលវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ លោក Tran Quoc Vuong បានស្នើភាគីទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរគណះប្រតិភូនូវគ្រប់ជាន់ថា្នក់ ជំរុញ និងលើកកម្ពស់ឲ្យមានប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតលើវិស័យសេដ្ឋកិច្ច​-ពាណិជ្ ជកម្ម កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល បង្កើនកិច្ចសហកាគ្នាលើការពុះពារជំនះផលវិបាកក្នុងសម័យសង្រ្គាម រួមចំណែកបង្កើនបន្ថែមទៀតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិកផងដែរ៕


(យោងតាម baotintuc បកប្រែដោយ សំណាង)

(យោងតាម baotintuc បកប្រែដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤