Trending now

រុស្ស៊ី - វៀតណាមជំរុញការការស្ដារទីផ្សារទេសចរណ៍ឡើងវិញ

22:51 | 04/03/2021

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Le Phuc អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានអះអាងថាការរៀបចំវេទិកាលើកនេះ គឺសំដៅជំរុញជំនឿទុកចិត្ត និងពន្លឿនការងើបឡើងវិញនៃផ្នែកវប្បធម៌និងទេសចរណ៍ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ឥតឈប់ឈរ ដើម្បីវិបុលភាពរួមផងដែរ។

រុស្ស៊ី - វៀតណាមជំរុញការការស្ដារទីផ្សារទេសចរណ៍ឡើងវិញ


នាថ្ងៃទី ៣ ខែមីនា គណៈកម្មាធិការកិច្ចការបរទេសនៃទីក្រុង Saint.Peterburg បានរៀបចំវេទិកាទេសចរណ៍ Saint.Peterburg - វៀតណាមលើកទី ២។ ជាមួយសក្តានុពលដែលមានស្រាប់របស់ប្រទេសទាំងពីររុស្ស៊ីនិងវៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វប្បធម៌និងទេសចរណ៍នោះ ប្រតិភូជាច្រើនរូបបានផ្លាស់ប្តូរព័ត៌មាននិងវិធានការជាច្រើនដើម្បីពន្លឿន ការងើបឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Le Phuc អគ្គនាយករង នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានអះអាងថាការរៀបចំវេទិកាលើកនេះ គឺសំដៅជំរុញជំនឿទុកចិត្ត និងពន្លឿនការងើបឡើងវិញនៃផ្នែកវប្បធម៌និងទេសចរណ៍ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ឥតឈប់ឈរ ដើម្បីវិបុលភាពរួមផងដែរ។

ជាការឆ្លើយតប លោក Demian Svileves ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអគ្គនាយកដ្ឋានទេសចរសហព័ន្ធរុស្ស៊ីបានវាយតម្លៃថា វៀតណាមគឺជាគោលដៅដ៏គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចររុស្ស៊ី។

លោកបានសម្ដែងក្ដីសង្ឈឹមថា នាពេលខាងមុខ បែបទផ្ដល់ទិដ្ឋាការអេឡិចត្រូនិកចូលរុស្ស៊ីសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះវៀតណាមនឹងត្រូវបើកដំណើរការឡើងវិញ ក៏ដូចជាជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមដំណើរការឡើងវិញ ដើម្បីជួយបង្កើនលំហូរភ្ញៀវទេសចរមកពីប្រទេសទាំងពីរផងដែរ៕

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤