Trending now

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich ទទួលជួបសវនាការជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

20:33 | 22/11/2020

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក ក្នុងឱកាស រំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូច ជាលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាម និងការលើកកំពស់សមត្ថភាពសម្រាប់កងកម្លាំងប៉ូលីសសមុទ្រវៀតណាមផងដែរ។

ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ qdnd.vn)

នាថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងហាណូយ នៅក្នុងជំនួបសវនាការជាមួយ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋ អាមេរិកដែលកំពុង អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិក ក្នុងឱកាស រំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូច ជាលទ្ធផលដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារលើផលវិបាកក្រោយពីសង្គ្រាម និងការលើកកំពស់សមត្ថភាពសម្រាប់កងកម្លាំងប៉ូលីសសមុទ្រវៀតណាមផងដែរ។ រីឯខ្លួនវិញ លោក Robert O’Brien បានអះអាងថា អាមេរិកយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ហើយគាំទ្រចំពោះប្រទេសវៀតណាមមួយប្រកបដោយភាពខ្លាំងមាំមួន ឯករាជ្យភាព វិបុលភាព និងដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងតំបន់៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤