Trending now

មហោស្រពអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់

14:11 | 24/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ដោយប្រធានបទនៃមហោស្រពវប្បធម៌ចម្រុះពណ៌របស់ជនជាតិភាគតិចវៀតណាម ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការផ្សព្វផ្សាយលក្ខណៈពិសេសនៃវប្បធម៌ ក៏ដូចជាភាពស្និទ្ធស្នាលរបស់ប្រទេសនិងប្រជាជនវៀតណាមដល់មិត្តអន្តរជាតិ។

លោក Dang Chung Thuy ទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់

នាថ្ងៃទី ២៣ កុម្ភៈនៅទីក្រុង Leipzig រដ្ឋ Sachsen សមាគមវៀតណាមនិងសមាគម នារីទីក្រុង Leipzig បានរៀបចំឡើងមហោស្រពអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់។ ពិធីនេះដែលឧបត្ថម្ភដោយស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាឡឺម៉ង់ បានទាក់ទាញការចូលរួមពីក្រុមសមាគមរាប់សិបជាពិសេសគឺការចាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិជាច្រើនកុះគរមកទស្សនាពិព័រណ៍ Leipzig ផងដែរ។

នៅក្នុងពិធីនេះ មានការសម្តែងសិល្បៈជាច្រើនត្រូវបានទស្សនិកជនទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជាពិសេសគឺជាការសំដែងពណ៌របស់ក្រុមជនជាតិភាគតិចវៀតណាមដែលមានសំលៀកបំពាក់និងវប្បធម៌របស់ជមរួមជាតិពីលើព្រៃភ្នំភាគពាយព្យ រហូតដល់តំបន់ Tay Nguyen របស់វៀតណាម។

ការសំដែងសិល្បៈនៅឯពិធីនេះ

លោក Dang Chung Thuy ទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំប្រទេសអាល្លឺម៉ង់បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍វៀតណាមនៅ Leipzig និងតំបន់ជុំវិញក្នុងការរៀបចំមហោស្រពដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យនិងជាព្រឹត្តិការណ៍មួយអបអរសារទេសខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់។

គួរបញ្ជាក់ថាមហោស្រពរំលឹកខួបលើកទី ៤៥នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាឡឺម៉ង់ត្រូវបានធ្វើឡើងស្របគ្នានឹងព្រឹត្តិការណ៍នានានៅពិព័រណ៍អន្ដរជាតិ Leipzig ឆ្នាំ ២០២០ ដោយទាក់ទាញមិត្តភក្តិអាល្លឺម៉ង់និងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករ។ នេះក៏ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយប្រទេសវប្បធម៌និងប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤