Trending now

មនោគមវិជ្ជាផ្លូវការទូតរបសើលោកប្រធានហូជីមិញគឺជាកេរ្តិ៍ដំណែលដែលមិន​អាចកាត់ថ្លៃ​បាន​ឡើយ

08:26 | 19/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសនៃពិធីរំលឹកខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោក ប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ១៨៩០/១៩ ឧសភា ឆ្នាំ២០២០) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានមាន អត្ថបទក្រោមចំណង ជើងថា “មនោគមវិជ្ជាផ្លូវការទូតរបស់លោកប្រធានហូជីមិញ ក្នុងគោលមាគ៌ាកិច្ចការបរ ទេសរបស់បក្សនិងរដ្ឋ”។

មនោគមវិជ្ជាផ្លូវការទូតរបសើលោកប្រធានហូជីមិញគឺជាកេរ្តិ៍ដំណែលដែលមិន​អាចកាត់ថ្លៃ​បាន​ឡើយ

អត្ថបទនេះបានបញ្ជាក់ថាក្នុងនាមជាអគ្គមគ្គុទេសដ៏ឈ្លាសវៃ អ្នកការទូតដ៏ឆ្នើមមួយរូប ដែល បានបង្កើតផ្លូវការទូតទំនើបរបស់វៀតណាម លោកប្រធានហូជីមិញបានដឹកនាំកិច្ចការការ ទូតរបស់ប្រទេសជាតិជំនះពុះពារលើរាល់ការលំបាកនិងឧបសគ្គកន្លងផុត ហើយចូលរួម ចំណែកក្នុងការដណ្ដើមបានឯករាជ្យជាតិ សេរីភាព និងបង្រួបបង្រួមប្រទេសជាតិផងដែរ។ ចាប់ពីលទ្ធិស្នេហាជាតិនិយម វប្បធម៌ប្រពៃណីវៀតណាម រហូតដល់ចំណេះដឹងយ៉ាង ជ្រាលជ្រៅ ហើយថែមទាំងមានឬទ្ធានុភាពបទពិសោធន៍ដ៏សំបូរបែប តាមរយៈការធ្វើ សកម្មភាពបដិវត្តអស់រយៈពេលរាប់សិបឆ្នាំនោះ លោកប្រធានហូជីមិញបានបន្សល់ទុកនូវមនោគមវិជ្ជាផ្លូវការទូតយ៉ាងជ្រាលជ្រៅសម្រាប់វិស័យការទូតវៀតណាម។

ជាជាក់ស្ដែង មនោគមវិជ្ជាលោកប្រធានហូជីមិញបានចាត់ទុក ជាកេរ្តិ៍ដំណែលដ៏ថ្លៃថ្នូរដែលមិន អាចកាត់ថ្លៃបានឡើង ហើយនេះក៏ជាមូលដ្ឋានគ្រឹះនៃកម្លាំងអនុភាពសម្រាប់ការអនុវត្តន៍ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពក្នុងគោលមាគ៌ានៃកិច្ចការបរទេសរបស់ បក្សតាមរយៈដំណាក់កាលបដិវត្តន៍និមួយៗ។

រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជាសមាជិក អង្គការសហប្រជាជាតិចំនួន ១៨៩/១៩៣ ប្រទេស ហើយមានទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៣០ ផងដែរ។ ដោយមានមនោគមវិជ្ជា ហូជីមិញដ៏ឆ្នើមនោះ វិស័យការទូតវៀតណាមនឹងបន្តសម្រេចបាននូវភាពជោគជ័យថ្មីៗ ដើម្បី រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ព្រមទាំងធ្វើឲ្យប្រទេសជាតិអាចប្រកៀកស្មា ជាមួយបណ្តាប្រទេសមហាអំណាចនានានៅលើពិភព លោក ដូចអ្វីដែល លោកប្រធាន ហូជីមិញមានបំណងប្រាថ្នាកាលពីមុនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤