Trending now

ពលរដ្ឋវៀតណាមជាង ៣៤០ នាក់មកពីតៃវ៉ាន់ (ចិន) បានត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

09:45 | 01/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ ស្ថាប័នមានសមត្ថកិច្ចវៀតណាម ការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមនៅរដ្ឋធានីតៃប៉ិ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងស្ថាប័នមានសមត្ថកិច្ចតៃវ៉ាន់ (ចិន) បានសម្របសម្រួលអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជាង ៣៤០ នាក់វិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមជាង ៣៤០ នាក់មកពីតៃវ៉ាន់ (ចិន) បានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

យោងតាមការផ្សាយនៃ វិទ្យុ VOV ពលរដ្ឋនៅជើងហោះហើរនេះគឺករណីដែលជួបការលំបាកពិសេស ដែលត្រូវបានជាប់ដោយជំងឺរាតត្បាតជាសកល COVID-19 ដូចជាសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺគ្រោះថ្នាក់ ពលករផុតកំណត់កិច្ចសន្យា ភ្ញៀវទេសចរណ៍ដែលផុតកំណត់ទិដ្ឋាការជាដើម។ ការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមនៅរដ្ឋធានីតៃប៉ិបានជួយគាំទ្រណែនាំយ៉ាងសកម្មដល់ពលរដ្ឋឱ្យបំពេញនីតិវិធីនិងតែងតាំងមន្រ្តីសម្របសម្រួលដោយផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីជួយគាំទ្រដល់ពលរដ្ឋនៅអាកាសយានដ្ឋាន។

ជើងហោះហើរ ត្រូវបានធានាយ៉ាងតឹងរឹងនូវសន្តិសុខ សុវត្ថិភាព បទប្បញ្ញត្តិស្តីពីការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនិងអនាម័យរោគរាតត្បាត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដាណាំង អ្នកចូលរួមក្នុងជើងហោះហើរត្រូវបានត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តនិងដាក់នៅដាច់ដោយឡែកតាមបទបញ្ជា៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤