Trending now

ពិធីបើកសន្និសីទក្រុមការងារនៃមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន

09:56 | 10/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - សន្និសីទស្តីពីក្រុមការងារនៃមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) ត្រូវបានរៀបចំឡើងដើម្បីបញ្ចប់ការកសាងឯកសារនិងខ្លឹមសារនិងកិច្ចការ ត្រៀមខ្លួនរៀបចំឡើងកិច្ចប្រជុំការពារជាតិអាស៊ាននាពេលខាងមុខ។

ពិធីបើកសន្និសីទក្រុមការងារនៃមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (រូបថត៖ vietnamplus.vn)

នាព្រឹកថ្ងៃទី ៩ ខែមករា សន្និសីទស្តីពីក្រុមការងារនៃមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) ត្រូវបានប្រារព្ធឡើងនៅទីក្រុង Da Nang​ (វៀតណាម) ដោយមានការចូលរួមពីតំណាងជាង ៨០ នាក់មកពីស្ថាប័នកសាងគោលនយោបាយការពារជាតិរបស់ក្រសួងការពារប្រទេសអាស៊ានទាំង ១០ និងលេខាធិការដ្ឋានអាស៊ាន។ នេះគឺជាសន្និសីទលើកទី១ ក្នុងសន្និសីទនិងសកម្មភាពការពារជាតិយោធាក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០។

សន្និសីទមានគោលបំណងបញ្ចប់ការកសាងឯកសារ ខ្លឹមសារនិងការរៀបចំសំរាប់ កិច្ចប្រជុំការពារជាតិអាស៊ាន ដែលក្នុងនោះរួមមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៤ (ADMM-14) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយលើកទី៧។ គោលបំណងនៃបណ្តាកិច្ចប្រជុំនិងសកម្មភាពការពារជាតិក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ានគឺ៖ ជំរុញសន្តិភាពនិងស្ថិរភាពក្នុងតំបន់តាមរយៈការសន្ទនា សហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ព្រមទាំងណែនាំមន្រ្តីការពារជាតិនិងយោធាជាន់ខ្ពស់ស្តីពីវិធីនៃការសន្ទនានិងសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខរវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាននិងបណ្តាប្រទេសជាដៃគូនានាជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤