Trending now

ពិធីប្រារព្ធខួបលើកទី ៦០ នៃទិវាបើកផ្លូវហូជីមិញ - ទិវាប្រពៃណីរបស់កងទ័ព Truong Son

08:42 | 19/05/2019 (ប្រភព៖ vovworld.vn)

ពិធីអបអរសាទខួបលើកទី ៦០ នៃទិវា បើកផ្លូវហូជីមិញ - ទិវាប្រពៃណីរបស់កងទ័ព Truong Son (១៩ ឧសភា ១៩៥៩ - ១៩ ឧសភា ២០១៩) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ១៨ ឧសភា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញប្រគល់គ្រឿងឥស្សរិយយសការពារជាតិថ្នាក់ទី១ ចំពោះអង្គទ័ព លេខ ១២ (រូបថត: TTXVN)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងបណ្តាសមាជិកការិយាល័យនយោបាយ រួមមាន: នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស; ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិមលោក Vo Van Thuong; ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man; អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh; អនុប្រធានរដ្ឋសភា លោក Phung Quoc Hien រួមទាំងមានការចូលរួមពីអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អ្នកបដិវត្តន៍ជើងចាស់ និងអ្នកម្តាយវីរៈភាពច្រើន រូបផងដែរ។

នៅក្នុងពិធី ប្រតិភូបានរំលឹកឡើងវិញ នូវប្រវត្តិសាស្ត្រ ប្រពៃណី និងដំណើរការបង្កើតក៏ដូចជាអភិវឌ្ឍន៍ រួមទាំងជ័យជម្នះដ៏អស្ចារ្យរបស់កងទ័ព Truong Son - ផ្លូវហូជី មិញ។ ជាពិសេសគឺអត្ថន័យ គោលនយោបាយដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់បក្សនិងលោកប្រធានហូជីមិញក្នុងការសម្រេចចិត្ត បើកផ្លូវយុទ្ធសាស្ត្រដើម្បីផ្តល់ជំនួយទាំងកម្លាំងចិត្តនិងកម្លាំងកាយពីសមរភូមិក្រៅភាគខាងជើង ជូនទៅសមរភូមិភាគខាងត្បូង។ ទន្ទឹមនឹងនោះ ជាការលើកតម្កើង និងការតបស្នងសងគុណ ចំពោះគុណបំណាចនិងពលីកម្មរបស់កងទ័ពនិងប្រជាជនវៀតណាម ជាពិសេស គឺយុទ្ធជ័យ និងការរួមចំណែកដ៏ធំធេងរបស់កងទ័ព Truong Son ក្នុងការប្រយុទ្ធប្រឆាំងចក្រភពអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ រំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។

តាងនាមបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តនិងបំពាក់គ្រឿងឥស្សិយយសការពារមាតុប្រទេសថ្នាក់ទី១ ឡើងទង់ជាតិប្តេជ្ញាឈ្នះ សម្រាប់អង្គទ័ពលេខ១២ ជាអង្គទ័ពបានបង្កើតឡើងដោយអាស្រ័យលើមូលដ្ឋានកងកម្លាំងកងទ័ព Truong Son ដែលមានស្នាដៃឆ្នើម ក្នុងការហ្វឹកហាត់ បម្រើការប្រយុទ្ធ ជាពិសេស រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយមនិងការពារមាតុប្រទេស។

នៅក្នុងពិធីនេះផងដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ដែលរៀបចំណាត់ថ្នាក់ ជាបេតិកភណ្ឌជាតិពិសេស បេតិកភណ្ឌប្រតិបត្តិផ្លូវ Truong Son - ផ្លូវហូ ជីមិញ តាមបណ្តាខេត្ត៖ Quang Binh, Quang Tri, Thua thien Hue, Quang Nam, Kon Tum និង Binh Phuong ផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤