Trending now

ផ្លែស្រកានាគសាច់ក្រហមខេត្ត Son La (វៀតណាម) ត្រៀមខ្លួននាំចេញទៅកាន់ប្រទេសជប៉ុន

16:47 | 07/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្ទាប់ពីផ្លែស្វាយត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ផ្លែស្រកានាគសាច់ក្រហម ប្រមាណ ២០ តោនរបស់ប្រជាកសិករនៅស្រុក Mai Son ខេត្ត Son La គ្រោងនឹងត្រូវនាំចេញទៅកាន់ ប្រទេសជប៉ុននៅថ្ងៃទី ១០ ខែកក្កដា។

ផ្លែស្រកានាគសាច់ក្រហមខេត្ត Son La (វៀតណាម) ត្រៀមខ្លួននាំចេញទៅកាន់ប្រទេសជប៉ុន

ដោយមានផ្ទៃដីជាង ៨០ ហិកតា ដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ ស្រុក Mai Son ខេត្ត Son បានផ្សព្វផ្សាយនិងណែនាំដល់ប្រជាជនអោយផលិតតាមទិសដៅសរីរាង្គហេតុដូច្នេះ ផ្លែស្រកានាគសាច់ ក្រហមបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ចំពោះផ្ទៃដីដាំឆ្នាំទី ៣ ប្រជាជនបានប្រមូលផលជាមធ្យម ១០ តោន / ហិកតាដោយតម្លៃទីផ្សារបច្ចុប្បន្នសម្រាប់ផ្លែស្រកានាគប្រភេទ១គឺមានតម្លៃ ២ ម៉ឺនដុង / គីឡូក្រាមហើយកសិកររកប្រាក់ចំណូលបាន ២០០ លានដុងផងដែរ។ ស្រុក Mai Son ខេត្ត Son ប្តេជ្ញាបន្តគាំទ្រសហករណ៍និងគ្រួសារកសិករក្នុងការលើកកម្ពស់ផលិតកម្មកសិផលស្អាតដោយឆ្ពោះទៅរកសរីរាង្គព្រមទាំងបង្កើតកេរ្តិ៍ឈ្មោះក្នុងទីផ្សារក្នុងស្រុកនិងបរទេសផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤