Trending now

ប្រទេសថៃប្រារព្ធវេទិកា CLMVT ២០១៩

12:27 | 26/06/2019 (យោងតាម nhandan.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - វេទិកា CLMVT ២០១៩ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាមនិងថៃ ទើបតែបានបិទបញ្ជាប់ បន្ទាប់ពី ២ ថ្ងៃ ប្រព្រឹតទៅនៅរាជធានី BangKok ប្រទេសថៃ ក្រោមប្រធានបទ "CLMVT ជាមូលដ្ឋាននៃសង្វាក់តម្លៃបន្ថែមថ្មីសម្រាប់អាស៊ី"

លោក Prayut Chan-ocha

វេទិកានេះបានចូលរួមដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក Nguyen Hai Bang និងថ្នាក់ដឹកនាំរបស់វិស័យឧស្សាហកម្មពាណិជ្ជករអ្នកការទូតអ្នកប្រាជ្ញនិងអាជីវកម្មឯកជនពីប្រទេសនៅអនុតំបន់។ នៅក្នុងវេទិកានេះ គណៈប្រតិភូនានាបានផ្លាស់ប្តូរទស្សនៈនិងផែនការក្នុងការបង្កើតបណ្តាញសហប្រតិបត្តិការដើម្បីជំរុញការប្រកួតប្រជែងជាសកល។

ថ្លែងនៅក្នុងពិធីបើកវេទិកាសាធារណៈនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha បានអំពាវនាវដល់ក្រុមប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាមនិងថៃ (CLMVT) ដើម្បីជំរុញការផ្លាស់ប្តូរគំនិតនិងបច្ចេកវិទ្យាដើម្បីរក្សាអត្ថប្រយោជន៍របស់ការប្រកួតប្រជែង និងសង្កត់ធ្ងន់លើបញ្ហាប្រឈមដែលកើតចេញពីការអភិវឌ្ឍបច្ចេកវិទ្យានិងភូមិសាស្ត្រដែលតំបន់ CLMVT ត្រូវប្រឈម បើទោះបីអនុតំបន់នេះកំពុងក្លាយជាសមាសភាគដ៏សំខាន់នៃខ្សែសង្វាក់តម្លៃសកល។

លោកនាយករដ្ឋមន្ត្រី Prayut​ បាននិយាយថាបច្ចេកវិទ្យាថ្មីទាំងនេះនឹងជំនួសបណ្តាញផលិតកម្មបច្ចុប្បន្ន។ វិស័យដែលរងផលប៉ះពាល់បំផុតគឺវិស័យប្រពៃណីរបស់តំបន់ CLMVT រួមមានវិស័យកសិពាណិជ្ជកម្ម វាយនភ័ណ្ឌ រថយន្តនិងអេឡិចត្រូនិច។ លោកនាយករដ្ឋមន្ត្រី Prayut បាននិយាយថាអាជីវកម្ម ត្រូវតែរួមបញ្ចូលបច្ចេកវិទ្យាជាច្រើនដូចជាការបំលែងឌីជីថលដើម្បីធ្វើឱ្យប្រសើរឡើងនិងលើកកម្ពស់ប្រសិទ្ធភាពនិងការធ្វើសមកាលកម្មពីដើមដល់ចប់។

យោងតាមលោក Prayut វិស័យសេវាកម្មនៃតំបន់ CLMVT ក៏ទទួលរងផលប៉ះពាល់ផងដែរដូច្នេះវាត្រូតែ រួមបញ្ចូលបច្ចេកវិទ្យាចុងក្រោយបំផុតទៅក្នុងគំរូអាជីវកម្មជាពិសេសនៅក្នុងផ្នែកភស្តុភារ លក់រាយនិងលក់ដុំ សេវាកម្មហិរញ្ញវត្ថុនិងអាជិវកម្ម។ នាយករដ្ឋមន្ត្រីថៃបានអំពាវនាវរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ CLMVT ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីគាំទ្រដល់សេដ្ឋកិច្ចតាមអនុតំបន់និងបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។

(យោងតាម nhandan.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម nhandan.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ