Trending now

ប្រជាពលរដ្ឋវៀតណាមជាង ៣០០ នាក់មកពីអឺរ៉ុបនិងអាហ្វ្រិកត្រូវបានបញ្ជូនត្រឡន់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព

20:55 | 24/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អនុវត្តតាមការដឹកនាំរបស់នាយករដ្ឋមន្រ្តីវៀតណាម ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៣ និង ២៤ ឧសភាឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចរវៀតណាម ស្ថាប័នបេសកកម្មវៀតណាមប្រចាំនៅអឺរ៉ុបអាហ្វ្រិក និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានបន្តសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមជាង ៣០០ នាក់ត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។

ប្រជាជនវៀតណាមកំពុងបំពេញបែបបទនានានៅឯអាកាសយានដ្ឋាន Amsterdam (ប្រទេសហូឡង់) (រូបថត៖ Vnanet)

ក្នុងរយៈពេល ២ ថ្ងៃ ពោលគឺថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅ អ៊ឺរ៉ុប អាហ្វ្រិក និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានបន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមី ដើម្បីរៀបចំជើងហោះហើរដឹកជញ្ជូនពលរដ្ឋវៀតណាមជាង ៣០០ នាក់ វិលត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។​

អ្នកដំណើរនៅលើយន្ដហោះគឺសុទ្ធតែជាករណីដែលជួបការលំបាកពិសេស ដូចជានិស្សិតអាយុក្រោម ១៨ ឆ្នាំ អ្នកជំងឺទៅព្យាបាលជំងឺ ភ្ញៀវទេសចរនៅបណ្ដាប្រទេសអឺរ៉ុប ដូចជា៖ អាល្លឺម៉ង់ អង់គ្លេស បារាំង ប៉ូឡូញ ឆែក ហុងគ្រី ព័រទុយហ្កាល់ អ៊ីតាលី ដាណឺម៉ាក ហ្វាំងឡង់ ស្វ៊ីស ស្លូវ៉ាគី និងពលរដ្ឋវៀតណាមនៅអាហ្វ្រិក ដូចជា៖ អាល់ហ្សេរី និងនីហ្សេរីយ៉ា។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់ត្រូវបានត្រួតពិនិត្យសុខភិបាល និងធ្វើចត្តាឡីស័កតាមការកំណត់ផងដែរ។

នាពេលខាងមុខនេះក្នុងស្មារតីដឹកនាំរបស់នាយករដ្ឋមន្រ្តីវៀតណាម ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នបេសកកម្ម វៀតណាមប្រចាំនៅបរទេស និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម នឹងបន្តដាក់ពង្រាយជើងហោះហើរពាណិជ្ជកម្មដើម្បីបញ្ជូនប្រជាពលរដ្ឋត្រឡប់ទៅប្រទេសវិញដោយឈរលើមូលដ្ឋាននៃសេចក្តីបំណងប្រាថ្នា សមត្ថភាពនៃការដាក់នៅដាច់ដោយឡែកតាមមូលដ្ឋាននានាក្នុងប្រទេស ក៏ដូចជាអាស្រ័យទៅលើការវិវត្ន៍តនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងស្រុកនិងអន្តរជាតិផដដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤