Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

22:30 | 14/11/2018

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣និងបណ្ដាកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលទានអាហារការងារពេលព្រឹក ក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាននិងនាយករដ្ឋមន្រ្តីអូស្ត្រាលី ហើយក៏បាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១និងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ ខាងត្បូងលើកទី២០ ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) រួមជាមួយថ្នាក់ដឹកនាំជប៉ុននិងប្រទេសអាស៊ាននានា (រូបថត៖ TTXVN)

នៅកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នេះ ថ្នាក់ដឹកនាំអាស៊ាននិងចិនបាន អះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន ចំពោះសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ នាយករដ្ឋមន្រ្តី ចិនលោក Li Keiqiang បានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តគោរពនិងឆ្លើយ តបទៅនឹងផលប្រយោជន៍រួម ព្រមទាំងជំរុញខ្លាំងនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទៅ១ទ្រីលានដុល្លាអាមេរិក និងការវិនិយោគទុន FDI ឡើងទៅ១៥០ពាន់លានដុល្លាអាមេរិកនា ឆ្នាំ២០២០ ក៏ដូចជាផ្ដោតទៅលើការធ្វើអាជីវកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម អាស៊ាន-ចិនប្រកបដោយប្រសិទ្ធភាព ផងដែរ។ នាយករដ្ឋមន្រ្តីលោក Li Keqiang បានអះអាងថា ចិននិងបន្តខិតខំប្រឹងប្រែងរួមជាមួយអាស៊ានដើម្បីសម្រេចនូវក្រម ប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងរយៈពេល៣ឆ្នាំខាង មុខ ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅរួមចំណែកចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាព និងសុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍នៅ សមុទ្រខាងកើតផងដែរ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា អាស៊ាននិងចិនចាំបាច់ត្រូវជំរុញខ្លាំងនូវ កិច្ចសន្ទនា បង្កើនកិច្ចសហប្រតិបតិ្តការក្នុងការកសាងទំនុកទុកចិត្តនិងការកសាង ស្តង់ដារប្រតិបតិ្ត សំដៅរួមចំណែកដល់រចនាសម្ព័ន្ធតំបន់មួយដ៏បើកចំហរ ប្រកបដោយតម្លាភាពនិងយកច្បាប់ជាចម្បង។ រីឯចំពោះបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា អាស៊ាននិងចិនគប្បី បន្តគោរពគោលការណ៍នានាដែលភាគីទាំងពីរបានឯកភាពគ្នាស្ដីពីការជំរុញកិច្ចសន្ទនា ការកសាងទំនុកទុកចិត្ត ការគោរពច្បាប់អន្តរជាតិ ការកសាងនិងគោរព ស្ដង់ដារប្រតិបតិ្តរួម និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើច្បាប់ អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ព្រម ទាំងពុំធ្វើយោធូបនីយកម្ម ពុំមានសកម្មភាពដែលធ្វើអោយស្ថានភាពកាន់តែស្មុគ ស្មាញ ក៏ដូចជាអនុវត្តន៍សេចក្ដីថ្លែងការណ៍ DOC អោយបានយ៉ាងពេញលេញ និងកសាងក្រមប្រតិបត្តិ COC ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងផងដែរ។

បញ្ចប់សន្និសីទ ភាគីទាំងពីរបានឯកភាពគ្នាអនុម័តលើចក្ខុវិស័យនៃភាព ជាដៃគូយទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ២០៣០ ដោយកំណត់ទិសដៅសម្រាប់ទំនាក់ ទំនងសហប្រតិបតិ្តការរវាងភាគីទាំងពីរក្នុងរយៈពេល២០ឆ្នាំខាងមុខ និងអនុម័ត លើសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិនស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតទៀតផង៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤