Trending now

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ក្រសួងយុត្តិធម៌ត្រូវជា “អ្នកដឹកនាំ” ក្នុងការកែលម្អប្រព័ន្ធច្បាប់

00:54 | 13/05/2019

អញ្ជើញថ្លែងនៅសន្និសីទទូទាំងប្រទេសស្ដីពីការដាក់អោយអនុវត្តន៍ការងារផ្នែកយុត្តិធម៌ក្នុងឆ្នាំ២០១៩នេះ នាថ្ងៃទី៨ ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នានាដែលផ្នែកយុត្តិធម៌សម្រេចបានក្នុងឆ្នាំកន្លងទៅ ដែលក្នុងនោះ គុណភាពនៃ ការងារកសាង ត្រួតពិនិត្យគម្រោងនិងសេចក្ដីព្រាងនៃឯកសារច្បាប់ត្រូវបានលើក ស្ទួយគួរអោយ កត់សម្គាល់។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ

ចំពោះភារកិច្ចក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយ ក្រសួងយុត្តិធម៌ ចាំបាច់ត្រូវមានដំណោះស្រាយលោតផ្លោះដើម្បីសម្រេចបាននូវ លទ្ធផលដ៏ល្អជាងបើធៀបនឹងឆ្នាំ២០១៨។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមាន ប្រសាសន៍ថា៖ “ដោយមុខងារ តួនាទីនិងភារកិច្ចដែលត្រូវបានប្រគល់ជូន ក្រសួងយុត្តិធម៌ ត្រូវផ្ដោតទៅលើការកសាងនិងកែលម្អប្រព័ន្ធច្បាប់អោយកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចលោតផ្លោះយុទ្ធសាស្ត្រទាំង៣ ហើយក្រសួងយុត្តិធម៌នឹងជាអ្នកដឹកនាំ ជាស្ថាប័នទទួលខុសត្រូវក្នុងការធានា លក្ខណៈឯកភាព លក្ខណៈស្របច្បាប់ និងលក្ខណៈអាចធ្វើបាននៃច្បាប់។ លើសពីនេះទៅទៀត ក្រសួងយុត្តិធម៌ក៏ជាអ្នកចាំទីរបស់រដ្ឋាភិបាលចំពោះបញ្ហាគតិយុត្តអន្តរជាតិនានា ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជាតិ”។

លោកនាយករដ្ឋមន្រ្តីក៏សំណូមពរអោយក្រសួងយុត្តិធម៌ធ្វើសេនាធិការជូន រដ្ឋាភិបាលសំដៅកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មដើម្បីឆ្ពោះទៅរកបទ ដ្ឋាន OECD បង្កលក្ខណៈងាយស្រួលសម្រាប់ការចាប់ផ្ដើមអាជីវកម្មប្រកបដោយ នវានុវត្តន៍នៅវៀតណាម ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤