Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ ACMECS 8 និង CLMV 9

23:35 | 15/06/2018 (យោងតាម chinhphu.vn បូកសរុបព័ត៌មាននិងប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃ លោក Prayut Chanocha និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុនសែន នារសៀលថ្ងៃទី១៥មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ចូលរួមសន្និសីទជាន់ខ្ពស់ស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រាយ៉ា- មេគង្គ (ACMECS) លើកទី៨ និងសន្និសីទជាន់ខ្ពស់ សងប្រតិបត្តិការ កម្ពុជា -ឡាវ- មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី៩ ។

នៅវេលាម៉ោង២រសៀលថ្ងៃទី១៥មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់ព្រលានយន្តហោះយោធា Don Muang រដ្ឋធានីបាងកក ប្រទេសថៃ នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមសន្និសីទ ACMECS 8 និង CLMV 9។

អញ្ជើញទទួលស្វាគមនាយករដ្ឋមន្ត្រីវៀតណាមនិងលោកជំទាវនៅព្រលានយន្តហោះ មានវត្តមានរដ្ឋមន្ត្រីក្រសួងសង្គមនិងសេដ្ឋកិច្ចឌីជីថលថៃ Pichet Durongkaveroj តំណាងថ្នាក់ដឹកនាំក្រសួងការបរទេសថៃ។

រីឯភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Nguyen Hai Bang និងលោកជំទាវ រួមទាំងកម្មាភិបាល មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅថៃទៀតផង។

នារសៀលថ្ងៃទី១៥មិថុនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chanocha ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរនាក់បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងល្អប្រពៃនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃលើគ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ ភាគីទាំងពីរបានឯកភាពជម្រុញការអនុវត្តរាល់យន្តការសហប្រតិបត្តិការគន្លឹះរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc វាយតម្លៃខ្ពស់ចំពោះតួនាទីនិងគោលគំនិតរួមទាំងការរួមចំណែករបស់ថៃក្នុងក្របខ័ណ្ឌ ACMECS ព្រមទាំងសម្តែងក្តីជឿជាក់ថា សន្និសីទលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងធនាគារ Kasikorn របស់ថៃជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគវៀតណាម។

កិច្ចសន្យារវាងក្រុមហ៊ុនចំកាត់ Xuan Cau របស់វៀតណាម ជាមួយក្រុមហ៊ុន B.Grimm របស់ថៃ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរោងចក្រអគ្គិសនីថាមពលព្រះអាទិត្យ Dau Tieng 1 និង Dau Tieng 2 នៅខេត្ត Tay Ninh។

ក៏នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងជិតស្និទ្ធជាមួយឡាវ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការដែលរដ្ឋាភិបាលឡាវបានរួមជាមួយប្រទេសអាស៊ាននានា សន្យាគាំទ្រវៀតណាមចុះឈ្មោះជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ២០១៦-២០២០។ នាយករដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យភាគីទាំងពីរ បន្តរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់និងលើពិភពលោក។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានអះអាងថា នឹងបញ្ជាណែនាំឲ្យក្រសួងស្ថាប័ននានារបស់ឡាវ រួមសហការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាមដើម្បីជួយដោះស្រាយរាល់ការលំបាក ជំពាក់ជំពិនក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេសលើបណ្តាគម្រោងការសំខាន់ៗមានអត្ថន័យគន្លឹះអំពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នាំមកផលប្រយោជន៍ធំធេងសម្រាប់ភាគីទាំងពីរ។

(យោងតាម chinhphu.vn បូកសរុបព័ត៌មាននិងប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បូកសរុបព័ត៌មាននិងប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤