Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយភ្ញៀវអន្តរជាតិ

05:14 | 15/05/2019 (ប្រភព៖ baochinhphu សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាររៀលថ្ងៃទី ១៤ ខែឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានីលោកស្រី Monica Gheorghita និងប្រធានការិយាល័យសេដ្ឋកិច្ចអូទ្រីស Harald Mahrer ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម និងឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រន័រវែសប្រចាំនៅប្រទេសវៀតណាម លោកស្រី Grete Lochen ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានី លោកស្រី Monica Gheorghita (រូបថត៖ chinhphu.vn)

ក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានី លោកស្រី Monica Gheorghita នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ សហការគ្នាដើម្បីអនុវត្តន៍ជាក់ស្តែងនូវលទ្ធផលទទួលបានពីដំណើរទស្សនកិច្ចនៅរូម៉ានីរបស់នាយករដ្ឋមន្ត្រីនាពេលកន្លងទៅ។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការក្រសួងការបរទេសរ៉ូម៉ានី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកស្រីគឺសំដៅអនុវត្តន៍ជាក់ស្តែងនូវកិច្ចព្រមព្រៀងនិងកិច្ចសន្យាសហប្រតិបត្តិការដែលភាគីទាំងពីរសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅកាន់ប្រទេសរ៉ូមានីនាពេលកន្លងទៅ។ មិនត្រឹមតែក្នុងក្របខ័ណ្ឌរដ្ឋាភិបាលប៉ុណ្ណោះទេ រូម៉ានីថែមទាំងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរលើវិស័យជាច្រើនទៀតផង។

លោកស្រីរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី បានមានប្រសាសន៍បន្តថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានទៅទស្សនានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់នាំចេញកម្លាំងពលកម្មទៅកាន់ទ្វីបអឺរ៉ុបរបស់វៀតណាម ហើយនេះគឺជាវិស័យដែលរូម៉ានីមានបំណងសហប្រតិបត្តិការជាមួយវៀតណាម។ លោកស្រីបានអះអាងពីការប្តេជ្ញាចិត្តរបស់រូម៉ានីនឹងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) រវាងវៀតណាមនិង EU យ៉ាងឆាប់ៗ។

រូបថតៈ Quang Hieu

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់លោកស្រីរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី ព្រមទាំងបានថ្លែងអំណរគុណដល់ការប្តេជ្ញាចិត្តនិងការគាំទ្រយ៉ាងខ្លាំងក្លាដែលរដ្ឋាភិបាលវៀត ណាមទទួលបានពីថ្នាក់ដឹកនាំជាន់ខ្ពស់រូម៉ានី ចំពោះការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀង EVFTA និង EVIPA រវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប នៅក្នុងអាណត្តិកាន់ដំណែងជាប្រធាន EU របស់រូម៉ានីលើកនេះ។

លោកនាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញមានប្រសាសន៍បន្ថែមថា វេទិកាធុរកិច្ចដែលបានធ្វើឡើងនៅខាងក្រៅនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់រូម៉ានីរបស់នាយករដ្ឋមន្ត្រី បានទទួលជោគជ័យយ៉ាងល្អប្រពៃ ដោយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យពលកម្ម ដែលជាទិសដៅកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរបស់ប្រទេសទាំងពីរផងដែរ។

* ក្នុងជំនួបជាមួយប្រធានការិយាលស័យសេដ្ឋកិច្ចអូទ្រីស លោក Harald Mahrer នារសៀលថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាមគាំទ្រចំពោះការបើកការិយា ល័យសេដ្ឋកិច្ច តំណាងរបស់អូទ្រីសនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានការិយាល័យសេដ្ឋកិច្ចអូទ្រីស លោក Harald Mahrer (រូបថតៈ Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា អូទ្រីសជាដៃគូសំខាន់ និងគួរឲ្យទុកចិត្តរបស់វៀតណាម ហើយភាគីទាំងពីរ គប្បីបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ប្រធានការិយាល័យសេដ្ឋកិច្ចអូទ្រីស លោក Harald Mahrer បានមានប្រសាសន៍ថា អូទ្រីសនឹងបើកការិយាល័យសេដ្ឋកិច្ចតំណាងមួយនៅទីក្រុងហូជីមិញក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះតែម្តង។ លោករូបនេះបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម ក៏ដូចជាស្ថាប័ននានារបស់វៀតណាមផងដែរ។ នេះជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ប្រធានការិយាល័យសេដ្ឋកិច្ចនៃប្រទេសអូទ្រីសបានមានប្រសាសន៍បន្ថែមថា គណៈប្រតិភូដែលមកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ រួមមានអង្គភាពអាជីវកម្មចំនួន ៥០ អង្គភាព ដោយគោលបំណងស្វែងរកឱកាសវិនិយោគទុននៅក្នុងប្រទេសវៀត ណាម។

រូបថតៈ Quang Hieu

អញ្ជើញថ្លែងមតិទៅកាន់តំណាងនៃបណ្តាសហគ្រាសអូទ្រីសអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មសកលលោកនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់អំពីឱកាស សំរាប់ធ្វើការវិនិយោញនៅវៀតណាមរបស់អង្គភាពអាជីវកម្មអូទ្រីសនិយាយដោយឡែក និង សហភាពអឺរ៉ុបនិយាយរួមផងដែរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា ការវិនិយោគទុនរបស់ប្រទេសអូទ្រីសនៅវៀតណាមនៅតែមានកំរិតតិចតួច ហើយរួមជាមួយការបើកការិយាល័យសេដ្ឋកិច្ចតំណាងរបស់អូទ្រីសនៅវៀតណាមលើកនេះ ភាគីទាំងពីរនឹងជំរុញសកម្មភាពវិនិយោគកាន់តែច្រើនថែមទៀតនាពេលខាងមុខជាពុំខាន។

* អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រន័រវែកប្រចាំនៅវៀតណាម លោកស្រី Grete Lochen នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យលោកស្រីឯកអគ្គរាជទូតមានសកម្មភាពដើម្បីជួយអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរជួបគ្នា ស្វែងរកសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគដើម្បីជំរុញសហគ្រាសរបស់ប្រទេសន័រវែស នាំចេញផលិតផលកសិកម្មវៀតណាមទៅកាន់ទីផ្សារន័រវែសតែម្តង។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវ៉េសប្រចាំនៅវៀតណាមលោកស្រី Grete Lochen (រូបថត៖ Quang Hieu)

នាយករដ្ឋមន្ត្រីបានអះអាងថា ន័រវែសគឺជាដៃគូដ៏គួរឱ្យទុកចិត្តមួយរបស់វៀតណាមនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក។ ជាពិសេសក្រោយពីដំណើរទស្សនកិច្ចនៅវៀតណាមកាលពីឆ្នាំ ២០១៥ របស់នាយករដ្ឋមន្ត្រីន័រវេសមក ប្រទេសទាំងពីរបានមានសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន។

លោកស្រី Greene Lochen បានមានប្រសាសន៍ថា ក្រៅពីវិស័យដែលប្រទេសទាំងពីរបានសហមក ភាគីទាំងពីរក៏អាចចែករំលែកនូវទស្សនៈរួមមួយនៅក្នុងវិស័យជាច្រើនអំពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការអប់រំនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចសមុទ្រនិងមហាសមុទ្រ ក្នុងនោះមានបញ្ហាកាកសំណល់ប្លាស្ទិកផងដែរ។ លោកស្រីឯកអគ្គរាជទូតន័រវែសបានមានប្រសាសន៍ថា ប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាបន្ថែមទៀត ក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ នេសាទ ជាវិស័យដែលន័រវែសមានឧត្តមភាពនិងសហការក្នុងវិស័យមួយចំនួនដែលន័រវែសមានប្រៀបខ្លាំងនិងវៀតណាមមានតម្រូវការ។

រូបថតៈ Quang Hieu

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ជាពិសេស កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យនានា ក្នុងបរិបទដែល ន័រវែសមានសាលាល្បីឈ្មោះជាច្រើននោះ។

រួមជាមួយការស្នើឱ្យប្រទេសន័រវែសជំរុញសហភាពអឺរ៉ុបឱ្យអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុបយ៉ាងឆាប់ៗនោះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានលើកឡើងថា នេះគឺជាឱកាសដ៏ល្អមួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងអង្គភាពអាជីវកម្មតែម្តង។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហាសេដ្ឋកិច្ចសមុទ្រនិងមហាសមុទ្រ ក្នុងនោះមានបញ្ហាកាកសំណល់ប្លាស្ទិកនិងចង់សហការជាមួយន័រវែសក្នុងវិស័យនេះផងដែរ៕

(ប្រភព៖ baochinhphu សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(ប្រភព៖ baochinhphu សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤