Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្រ្តី ការពារជាតិសហរដ្ឋអាមេរិក

08:43 | 21/11/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍និងជារដ្ឋមន្រ្តីការពារប្រទេសវៀតណាម លោក Ngo Xuan Lich ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper ​(រូបថត៖ VGP)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាម និងអះអាងថា ដំណើរទស្សនកិច្ចនេះបានចូលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ យ៉ាងណាមិញ វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក ដោយជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់និងសហប្រតិបត្តិការឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីក៏ដូចជាស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងពិភពលោក ព្រមទាំងធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាស ចរណ៍នៅសមុទ្រខាងកើត គោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានស្នើថា ក្នុងរយៈពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរគួរតែចាត់វិធានការដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលបានចុះហត្ថលេខានិងឯកភាព ក៏ដូចជាសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមទាំងអះអាងថា វៀតណាមនឹងបន្តសហប្រតិបត្តិការយ៉ាងពេញលេញនិងមានប្រសិទ្ធិភាពក្នុងការស្វែងរកទាហានដែលបាត់ដំណឹងនិងបាត់ខ្លួន (MIAs)។

ទិដ្ឋភាពនៃជំនួប​ (រូបថតៈ chinhphu.vn)

អញ្ជើញជាការឆ្លើយតប លោក Mark Esper រដ្ឋមន្រ្តីការពារជាតិអាមេរិកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមានបំណងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយវៀតណាម ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជាពិសេសចំពោះវៀតណាមដែលបានជួយសហរដ្ឋអាមេរិកក្នុងការស្វែងរកទាហានដែលបាត់ដំណឹងនិងបាត់ខ្លួន។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តសហប្រតិបត្តិការជាមួយវៀត ណាមក្នុងការស្វែងរកព័ត៌មានអំពីកងទ័ពវៀតណាមដែលបាត់ខ្លួននាគ្រាសង្គ្រាមក៏ដូចជាលើកកម្ពស់ការបន្សាបជាតិ ពុល dioxin។ លោករូបនេះបានសម្តែងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចសហប្រតិបត្តិការនិងជួយវៀត ណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត។

ជាថ្មីម្តងទៀត លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងមុតមាំថា សហរដ្ឋអាមេរិកបានគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានលើបញ្ហាសមុទ្រខាងកើត។ សហរដ្ឋអាមេរិកនឹងចូលរួមវិភាគទានជាវិជ្ជមានក្នុងការធានាសន្តិភាព ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍និងការធ្វើអាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤