Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Fast Retailing របស់ជប៉ុន

14:09 | 19/07/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ១៨ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Fast Retailing របស់ជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Yanai Tadashi ប្រធាននិងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Fast Retailing របស់ជប៉ុន

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា ជប៉ុនជាដៃគូសេដ្ឋកិច្ចឈានមុខនៅវៀតណាម ហើយរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម តែងតែបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសជប៉ុនវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពធ្វើអាជីវកម្មនៅវៀតណាមរបស់សម្ព័ន្ធក្រុមហ៊ុន Fast Retailing ដោយលើកឡើងថា ជប៉ុនជាដៃគូផ្តល់ទុន ODA ធំបំផុតនៅ វៀតណាម។ ដោយមានចំនួនប្រជាជនជាង ៩៦ លាននាក់ វៀតណាមជាទីផ្សារសក្តានុពលសម្រាប់សម្លៀកបំពាក់របស់ជប៉ុន ជាមួយនឹងវត្តមានរបស់អង្គភាពអាជីវកម្មជប៉ុននៅវៀតណាមក៏នឹងរួមចំណែកដល់ការបង្កើនភាពជាដៃគូយុទ្ធសាស្រ្តរវាង ប្រទេសទាំងពីរ។

ចំណែកឯប្រធាននិងជាអគ្គនាយកនៃសម្ព័ន្ធក្រុមហ៊ុន Fast Retailing លោក Yanai Tadashi បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដើម្បីទទួលគណៈប្រតិភូ ព្រមទាំងអះអាងថា ក្រៅពីផលិតផលសម្លៀកបំពាក់នៅទីផ្សារវៀតណាមមក នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុននឹងដាក់ពង្រាយប្រព័ន្ធលក់រាយនៅវៀតណាម។ លោករូបនេះបានអោយដឹងថែមទៀតថា ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៨ សម្ព័ន្ធក្រុមហ៊ុនរបស់លោក មានកម្មវិធីបណ្តុះបណ្តាលសម្រាប់និស្សិតវៀតណាម សិក្សារៀនសូត្រ មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទៀតផងដែរ ដើម្បីក្លាយជាអ្នកតំណាងរបស់សម្ព័ន្ធក្រុមហ៊ុននាពេលអនាគត។ លោកក៏បានស្នើអោយរដ្ឋា ភិបាលវៀតណាម បញ្ជាណែនាំអោយស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ជួយសម្រួលបែបបទ ដើម្បីសម្ព័ន្ធក្រុមហ៊ុន Fast Retailing បើកទូលាយកិច្ចសហប្រតិបត្តិការ វិនិយោគធ្វើអាជីវកម្មនៅវៀតណាម។

ទិដ្ឋភាពនៃជំនួប

ដោយទទួលយករាល់អនុសាសន៍របស់ថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុន Fast Retailing នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញា បង្កើតបរិយាកាសវិនិយោគអំណោយផលដល់អង្គភាពអាជីវកម្មនិងវិនិយោគិនបរទេស ក្នុងនោះមានទាំងសហគ្រាសជប៉ុនតែម្តង តាមនោះរួមចំណែកជំរុញ នូវសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស