Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបពិភាក្សាការងារជាមួយទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន

08:30 | 17/05/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc នារសៀលថ្ងៃទី ១៦ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) លោក Tadashi Maeda ដោយវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមរបស់ JBIC នាពេលកន្លងមក។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយទេសាភិបាលធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន លោក Tadashi Maeda (រូបថតៈ chinhphu.vn)

លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងសេចក្តីរីករាយ ដោយឃើញថា ទំនាក់ទំនងវៀតណាម - ជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរគ្រប់ជ្រុងជ្រោយនិងមានការជឿទុកចិត្តគ្នាខ្ពស់។ ជប៉ុននៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ឈានមុខរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា បច្ចុប្បន្ននេះវៀតណាមកំពុងខិតខំប្រឹងប្រែងក្នុងផលិតកម្ម អាជីវកម្ម និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធ ហេតុដូច្នេះ គឺត្រូវការប្រភពធនធានជាច្រើនសម្រាប់ការអភិវឌ្ឍ។ អញ្ជើញវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ JBIC ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី បានជឿជាក់ថា ភាគីទាំងពីរនឹងស្វែងរកវិធីសាស្រ្តសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពក្នុងពេលខាងមុខ។

ចំណែកឯលោក Tadashi បានសម្តែងនូវកិត្តយ ដែលនេះជាលើកទី៥ លោកបានអញ្ជើញជួបជាមួយលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc។ លោករូបនេះបានជឿជាក់ថា JBIC និងបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាពុំខាន។ លោកទេសាភិបាល Tadashi Maeda បានលើកឡើងថា វៀតណាមមានតម្រូវការថាមពលអគ្គីសនីយ៉ាងខ្លាំង ហើយបច្ចុប្បន្ននេះ ថាមពលអគ្គិសនីនៅតែចាំបាច់ និងត្រូវប្រើបច្ចេកវិជ្ជាទំនើប។ យ៉ាងណាមិញ JBIC បានត្រៀមជាស្រេចសហការនិងជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះ ដើម្បីអភិវឌ្ឍគម្រោងថាមពលអគ្គីសនីជាមួយនឹងបច្ចេកវិទ្យាទំនើបនិងការការពារបរិស្ថាន។

ទិដ្ឋភាពនៃជំនួប (រូបថតៈ chinhphu.vn)

ដោយទទួលយកនូវប្រសាសន៍របស់លោក Tadashi Maeda នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះបច្ចេកវិទ្យាថាមពលអគ្គិសនីទំនើប និងកាត់បន្ថយបំពុលបរិស្ថានរបស់ប្រទេសជប៉ុនព្រមទាំងលើកច្បាស់ថា រដ្ឋាភិបាលវៀតណាមកំពុងតែពិចារណាលើការបង្កើតគម្រោងថាមពលអគ្គីសនីមួយចំនួនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤