Trending now

និស្សិតវៀតណាមនៅបែលហ្ស៊ិក បារាំង សិក្សាតាមអ៊ិនធឺរណែតដោយខ្លួនឯង ដើម្បីបង្ការជម្ងឺកីវីដ ១៩ ( Covid-19)

10:35 | 25/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់តាំងពីដើមខែមីនាឆ្នាំ២០២០ នៅពេលដែលជម្ងឺរាតត្បាតកូវីដ១៩ (COVID--19) បានផ្ទុះឡើងនៅបែលហ្ស៊ិក និងបារាំង និស្សិតអន្តរជាតិជាច្រើនបានគោរពតាមការជូនដំណឹងពីរដ្ឋាភិបាលកានៃប្រទេសម្ចាស់ផ្ទះ ដោយសិក្សារៀនសូត្រតាមអ៊ិនធរណេត និងបំផុតចលនាគាំទ្រក្នុងសហគមន៍។

និស្សិតវៀតណាមនៅឯបរទេសតែងតែលើកទឹកចិត្តគោរពយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិរបស់ប្រទេសម្ចាស់ផ្ទះដើម្បីបង្ការពីជម្ងឺរាតត្បាតកូវីដ១៩

នៅពេលដែលជំងឺកូវីដ១៩ បានរីករាលដាលនៅបែលហ្ស៊ិក និស្សិតវៀតណាមបានប្រឈមមុខនឹងការលំបាកជាច្រើន ដូចជាការព្រួយបារម្ភអំពីស្ថានភាពនៃការរីករាលដាលជំងឺរាត្បាតនេះ ហើយម្យ៉ាងវិញទៀតគឺដំណើរការសិក្សានិងជីវភាពរស់នៅជាប្រចាំថ្ងៃត្រូវបានរំខានតាមទិសអវិជ្ជមាន។ មាននិស្សិតអន្ដរជាតិជាច្រើនបានប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាកក្នុងការស្នាក់នៅក្នុងតំបន់ផ្ទុះជំងឺ ឬវិលត្រឡប់ទៅប្រទេសវៀតណាមវិញ។

ពួកគេម្នាក់ៗមានស្ថានភាពខុសៗពីគ្នា ប៉ុន្តែអ្នកដែលបានសំរេចចិត្តបន្តសិក្សាដូចជាលោក Hoang Thang ដែលនាបច្ចុប្បន្នលោកកំពុងរស់នៅជាមួយប្រពន្ធនិងកូនតូចពីរនាក់នៅទីក្រុង Hasselt ប្រទេសបែលហ្ស៊ិក ហើយលោកនិងភរិយាត្រូវពិចារណាដោយយកចិត្តទុកដាក់បំផុតសម្រាប់ការស្នាក់នៅឬចេញដំណើរវិលត្រឡប់ស្រុកវិញ។ ទាំង Thang និងភរិយាគឺកំពុងសិក្សាឆ្នាំ ចុងក្រោយផ្នែកបណ្ឌិត បរិមាណនៃការស្រាវជ្រាវត្រូវតែផ្តោតលើការបញ្ចប់ ហេតុដូច្នេះហើយគ្រួសារលោកបានសំរេចចិត្តស្នាក់នៅប្រទេសបែលហ្ស៊ិកវិញ។ នៅពេលនេះ សាលាអនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សា អាចធ្វើការនៅផ្ទះបាន នេះគឺជាវិធីដើម្បីកាត់បន្ថយការប៉ះពាល់និងជៀសវាងការរីករាលដាលនៃជំងឺ ហើយគ្រួសារលោកក៏មានអារម្មណ៍ពេញចិត្តតែម្តង។ លោក Thang បានសង្កត់ធ្ងន់ថាមនុស្សម្នាក់ៗអាចការពារខ្លួនពីហានិភ័យនៃការឆ្លងមេរោគនៅគ្រប់ទីកន្លែងដរាបណាពួកគេអនុវត្តតាមវិធានការពារដែលត្រូវបានណែនាំរបស់អ្នកជំនាញនិងមន្រ្តីសុខាភិបាលផងដែរ។

លោក Le Chien និស្សិតវៀតណាមសិក្សានៅទីក្រុង Ghent (បែលហ្ស៊ិក) បានចែករំលែកថាការសិក្សានិងធ្វើការពីផ្ទះបានជះឥទ្ធិពលដល់ផែននិងដំណើការការងារជាពិសេសសម្រាប់អ្នកដែលធ្វើការក្នុងលក្ខខណ្ឌបន្ទប់ពិសោធន៍។ និស្សិតដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតក៏នឹងត្រូវសិក្សាលើបណ្តាញអ៊ីនធឺណេតរហូតដល់ដំណាច់ឆ្នាំសិក្សា។

ក្នុងនាមជាអ្នកទទួលបន្ទុកកិច្ចការសាធារណៈនិងជានិស្សិតនៅឯស្ថាបទូតវៀតណាមប្រចាំនៅប៊ែលហ្សិក លោក Pham Van Trong បានសង្កត់ធ្ងន់ថាស្ថានទូតបានត្រៀមខ្លួនជាស្រេចដើម្បីជួយនិស្សិតវៀតណាមនៅពេលដែលគេត្រូវការ ជាពិសេសក្នុងពេលដែលជម្ងឺកូវីដ១៩រីករាលដាលផងដែរ។ ស្ថានទូតបានជូនដំណឹងព័ត៌មានទាន់ហេតុការណ៍ពីក្នុងស្រុកដល់និស្សិតដោយផ្តល់លេខទូរស័ព្ទជាបន្ទាន់ ដើម្បីឱ្យនិស្សិតអាចភ្ជាប់ទំនាក់ទំនងនៅពេលដែលពួកគេត្រូវការជំនួយឧបត្ថម្ភឬមានរោគសញ្ញានៃការឆ្លងជំងឺនេះ ក៏ដូចជាការចែករំលែកច្បាប់អំពីសុខាភិបាលរបស់ប្រទេសម្ចាស់ផ្ទះដើម្បីឱ្យនិស្សិតអាចយល់ដឹងច្បាស់និងប្រកាប់ខ្ជាប់តាមឲ្យបានត្រឹមត្រូវផងដែរ។

និស្សិតវៀតណាមនៅប្រទេសបារាំងកំពុងអនុវត្តនូវវិធានការណ៍យ៉ាងល្អក្នុងការការពារនិងប្រយុទ្ធនឹងជម្ងឺរាតត្បាតកូវីដ១៩

ទន្ទឹមនឹងនេះរីឯនប្រទេសបារាំងវិញ និយាយជាទូទៅនិស្សិតវៀតណាមនៅប្រទេសនេះក៏មានការប្រយ័ត្នប្រយែងយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺកូវីដ១៩។ និស្សិតនៅទីនេះតែងតែទាក់ទងគ្នាតាមរយៈអ៊ីមែលជាទៀងទាត់ដើម្បីផ្លាស់ប្តូរព័ត៌មានថ្មីៗ។ និស្សិតម្នាក់ឈ្មោះ Thien Huong បាននិយាយថាសាលាមិនទាន់ចេញសេចក្តីជូនដំណឹងថាបិទទ្វារទេស។ វានៅតែមានកាលវិភាគសម្រាប់សិក្ខាសាលានិងរបាយការណ៍វិទ្យាសាស្ត្រជាធម្មតា។ ប៉ុន្មានថ្ងៃនេះ Thien Huong និងមិត្តភក្តិរបស់នាងតែងតែតាមដានយ៉ាងដិតដល់ស្ថានភាពនិងការវិវត្តនៃជម្ងឺកូវីដ១៩នៅវៀតណាមជាប្រចាំផងដែរ។

រីឯមិត្ត Hue Chi (ស្រុកកំណើតនៅខេត្ត Thai Binh- វៀតណាម) ជានិស្សិតវៀតណាមកំពុងសិក្សានៅប្រទេសបារាំងតាមក្របខ័ណ្ឌនៃការផ្លាស់ប្តូរអាហារូបករណ៍រវាងរដ្ឋាភិបាលទាំងពីរ បានឲ្យដឹងថានៅទីនេះ ស្ថានភាពទូទៅគ្មានអ្វីពិសេសទេ។ មនុស្សគ្រប់គ្នាធ្វើតាមការណែនាំនិងអនុសាសន៍ទូទៅរបស់រដ្ឋាភិបាលនៃប្រទេសម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀតមនិសិការក្សានិងធ្វើអនាម័យក្នុងការបង្ការនិងទប់ស្កាត់ជម្ងឺឆ្លងក៏ត្រូវបានអនុវត្តបានយ៉ាងល្អផងដែរធ្វើឱ្យរាងកាយមានភាពកក់ក្តៅ និងចៀសវាងពីការប្រមូលផ្តុំមនុស្សច្រើន ក៏ដូចជាមិនប៉ះពាល់អ្នកសង្ស័យផ្ទុកជំងឺទៀតផង៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤