Trending now

ធនាគារពិភពលោកជួយឧបត្ថម្ភដល់ប្រទេសវៀតណាមក្នុងការពង្រឹងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

16:49 | 06/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ប្រាក់កម្ចីនេះនឹងជួយគាំទ្រដល់គោលនយោបាយបង្កើន កិច្ចការពារធនធានទឹក អនុវត្តការសន្សំសំចៃទឹកក្នុងផលិតកម្ម កសិកម្ម ព្រមទាំងជម្រុញការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្តដឹកជញ្ជូននិងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញផងដែរ។

រូបថតឧទាហរណ៍ (ប្រភព៖ vtv)

នាថ្ងៃទី ៦ ខែមិថុនា ធនាគារពិភពលោកប្រចាំនៅវៀតណាមបានឲ្យដឹង ថាគណៈនាយកនៃធនាគារពិភពលោកបានអនុម័តលើកញ្ចប់ប្រាក់កម្ចីពីពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដោយមានកញ្ចប់ថវិកាសរុបចំនួន ៨៤,៤ លានដុល្លារអាមេរិក ដើម្បីអនុវត្តការកែទម្រង់គោលនយោបាយពហុវិស័យក្នុងគោលបំណងលើកកម្ពស់សមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុដោយឈរលើមូលដ្ឋានការពារធនធានធម្មជាតិ ការអភិវឌ្ឍគមនាគមន៍ និងថាមពលបៃតងផងដែរ។

ប្រាក់កម្ចីជួយឧប្ថម្ភសម្រាប់ការអនុវត្តគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុនិងកំណើនបៃតង មានគោលបំណងជួយពង្រឹងនិងពង្រីកសមិទ្ធិផលនៃកម្មវិធីគាំទ្រការទប់ទល់នឹងបំរែបំរួលអាកាសធាតុឆ្នាំ ២០១៦-២០២០ (SP- RCC) ។ ប្រាក់កម្ចីនេះនឹងជួយគាំទ្រដល់គោលនយោបាយបង្កើន កិច្ចការពារធនធានទឹក អនុវត្តការសន្សំសំចៃទឹកក្នុងផលិតកម្ម កសិកម្ម ព្រមទាំងជម្រុញការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្តដឹកជញ្ជូននិងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញផងដែរ។

ប្រាក់កម្ចីនេះក៏បង្ហាញពីការប្តេជ្ញាដ៏ខ្ពស់របស់ធនាគារពិភពលោកក្នុងការគាំទ្ររដ្ឋាភិបាលវៀតណាមដើម្បីបន្តទទួលនូវជោគជ័យក្នុងកម្មវិធីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាស្ពានតភ្ជាប់ដើម្បីឈានទៅដំណាក់កាលថ្មីជាមួយ ដំណើរការប្រែប្រួលអាកាសធាតុក្រោយពីឆ្នាំ ២០២០ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤