Trending now

ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិចនឹងផ្តល់ឱកាសថ្មីក្រោយពី វិបត្តិនៃជំងឺរាតត្បាត COVID-19

20:54 | 22/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វាគ្មិនក៏បានចែករំលែកថាក្នុងចំណោមសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានគុណសម្បត្តិល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិចនឹងផ្តល់ឱកាសថ្មីក្រោយពី វិបត្តិនៃជំងឺរាតត្បាត COVID-19 (រូបថត៖ Vnanet)

នារថ្ងៃទី ២១ ខែឧសភានៅទីក្រុងហាណូយកាសែតវេទិកាធុរកិច្ចវៀតណាម (សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម) បានរៀបចំសិក្ខាសាលាតាមអនឡាញក្រោមប្រធានបទ “ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិចនឹងផ្តល់ឱកាសថ្មីក្រោយពីវិបត្តិនៃជំងឺរាតត្បាត COVID -19” ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានវាយតម្លៃថាវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូចនៅលើពិភពលោក ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។ រដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមជាផ្លូវការឡើងវិញដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

ជាក់ស្តែង ជំងឺរាតត្បាតបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែក្នុងទិសដៅផ្ទុយវិញនេះក៏ជាកម្លាំងចលករដើម្បីជំរុញការផ្លាស់ប្តូរជីវភាពរស់នៅនិងខឿនសេដ្ឋកិច្ចផងដែរ។ លោក Vu Tien Loc បានបន្ថែមទៀតថា មានការងារជាច្រើនដែលត្រូវធ្វើដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្រោយពីការីករាលដាលនៃជំងឺឆ្លងនេះ។

ភារកិច្ចសំខាន់មួយគឺធ្វើឌីជីថលនូវខឿនសេដ្ឋកិច្ចនិងធ្វើឌីជីថលនូវអង្គភាពអាជីវកម្មព្រមទាំងជម្រុញពាណិជ្ជកម្មអេឡិចត្រូ និកផងដែរ។ តម្រូវការឌីជីថលនិង អន្តរជាតិនីយកម្ម កំពុងក្លាយជាតម្រូវការសំខាន់ដើម្បីជំរុញការអភិវឌ្ឍអង្គភាពអាជីវកម្ម។ ការធ្វើឌីជីថលនិងអន្តរជាតិនីយកម្មបានធានាធ្វើឱ្យការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងចីរភាពថែមទៀតនូវខឿនសេដ្ឋកិច្ចនិងធុរកិច្ចផងដែរ ។

គួរជម្រាបថា ក្នុងសិក្ខាសាលានេះដែរ វាគ្មិនក៏បានចែករំលែកថាក្នុងចំណោមសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលមានគុណសម្បត្តិល្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ប្រទេសវៀតណាមមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំ បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចក្នុងតំបន់ដទៃទៀតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: bnews.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤