Trending now

ទីភ្នាក់ងារសារព័ត៌មាន Sputnik៖ ពិភពលោកទាំងមូលត្រូវតែយល់ដឹងច្បាស់អំពីសិទ្ធិស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត

08:37 | 22/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - អ្នកជំនាញរុស្ស៊ីមួយរូបបាននិយាយថា "ចិនមិនគួររំពឹងថាបណ្តាប្រទេសសមាជិកអាស៊ាននិងវៀតណាមនឹងទទួលយកសកម្មភាពដែលរំលោភអធិបតេយ្យភាពរបស់គេទេ"។

ពិភពលោកទាំងមូលត្រូវតែយល់ដឹងច្បាស់អំពីសិទ្ធិស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត (រូបថត៖ Reuters)

ប្រធានបទសំខាន់ស្តីពីរបៀបវារៈពិភពលោកនៅតែជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតស្លកូវីដ ១៩ (COVID-19)។ បណ្តាប្រទេសកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកម្ចាត់ជំងឺនេះនិងលុបបំបាត់ផលប៉ះពាល់របស់វាទៅលើវិស័យសេដ្ឋកិច្ច។

ប៉ុន្តែក្រោមល័ក្ខខ័ណ្ឌទាំងនេះប្រទេសចិននៅតែបន្តធ្វើឱ្យស្មុគស្មាញដល់ស្ថានភាពនៅសមុទ្រ ខាងកើត៖ គេវាធ្វើការរុករកប្រេងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសវៀតណាមនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែលរារាំងប្រតិបត្តិការរបស់អ្នកនេសាទ វៀតណាមនិងហាមឃាត់ការនេសាទនៅសមុទ្រតែម្តង។ សកម្មភាពបែបនេះរបស់ចិនបានរំលោភបំពានលើសិទ្ធិស្របច្បាប់របស់វៀតណាមដែលធ្វើឱ្យប្រជាជនវៀតណាមមានការខឹងសម្បារខ្លាំងឡើងៗ។ ទីក្រុងហាណូយបានលើកឡើងឧទាហរណ៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដោយជោគជ័យប្រឆាំង ដែលបានបង្កើនកិត្យានុភាពរបស់ប្រទេសនៅលើពិភពលោកហើយឥឡូវនេះបានប្តេជ្ញាចិត្តការពារសន្តិសុខនិងអធិបតេយ្យភាពស្របច្បាប់របស់ខ្លួនផងដែរ។

អ្នកជំនាញរុស្ស៊ីបានគូសបញ្ជាក់ថា “ប្រទេសវៀតណាមមានឥរិយាបទដូចជាសមាជិកស៊ីវិល័យនិងមានការទទួលខុសត្រូវចំពោះ សហគមន៍អន្តរជាតិដោយបង្ហាញគោលជំហររបស់ខ្លួនយ៉ាងច្បាស់ ហើយតម្រូវឱ្យប្រទេសចិនគោរពតាមច្បាប់អន្តរជាតិ។ ជាការពិតប្រទេសចិនបានរំលោភលើឯកសារអន្តរជាតិសំខាន់ៗដែលខ្លួនបានចុះហត្ថលេខានិងផ្តល់សច្ចាប័នដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ សេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើតជាដើមផងដែរ។ ពិតណាស់ថាវៀតណាម គួរតែប្រើប្រាស់ “អំណាចទន់” ឱ្យកាន់តែសកម្មថែមទៀតតាមរយៈប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសផ្សេងៗដើម្បីប្រកាន់គោលជំហររបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ។

ពិភពលោកទាំងមូលត្រូវតែយល់ដឹងច្បាស់អំពីសិទ្ធិស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត

ក្រុងប៉េកាំងបានបាត់បង់កិត្យានុភាពរបស់ខ្លួនហើយ

ទីក្រុងប៉េកាំងត្រូវតែយល់ច្បាស់ថាគោលនយោបាយបច្ចុប្បន្នរបស់ខ្លួនគឺផ្ទុយទៅវិញពីលទ្ធផល។ ការប្រើអំពើហឹង្សាអាចធ្វើឱ្យចិនមានគ្រោះថ្នាក់បើទោះបីចិនអាចទទួលបានជោគជ័យជាបណ្តោះអាសន្នក៏ដោយ ប៉ុន្តែការធបង្ករឿងអាស្រូវខុសច្បាប់របស់ចិនអាចធ្វើឲ្យការលែងទុកចិត្តកាន់តែធំឡើងៗផងដែរ។ សកម្មភាពរបស់ប្រទេសចិនបណ្តាលឱ្យប្រទេសនានាដែលមិនសប្បាយចិត្តហើយពួកគេបានរួបរួមគ្នាប្រឆាំងជំទាស់នឹងទីក្រុងប៉េកាំងដែលបណ្តាលឱ្យពួកគេសហការជាមួយសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បញ្ហានេះអាចបញ្ចប់ដោយអាមេរិកបង្កើតមូលដ្ឋានយោធានៅសមុទ្រខាងកើតតែម្តង។

បាត់បង់ជំនឿលើតុលាការយុត្តិធម៌អន្តរជាតិ

អ្នកជំនាញបរទេសខ្លះជឿជាក់ថាប្រទេសវៀតណាមចាំបាច់ត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅឡាហៃដូចប្រទេសហ្វីលីពីនដែរ។ សាស្រ្តាចារ្យ Kolotov សង្ស័យអំពី ភាពត្រឹមត្រូវនៃការសម្រេចចិត្តនេះ “ពិតជាសោកស្តាយណាស់គឺក្នុងយុគសម័យរបស់យើង សហគមន៍អន្តរជាតិបានបាត់បង់ជំនឿលើតុលាការអន្ដរជាតិ។ ការស៊ើបអង្កេតលើការធ្លាក់យន្ដហោះនៅ Donbass នៅសមុទ្រខាងកើត និងករណីផ្សេងៗទៀតបានបង្ហាញថាតុលាការអន្ដរជាតិដែលទទួលឥទ្ធិពលពីសហរដ្ឋអាមេរិក មិនធ្វើតាមច្បាប់អន្ដរជាតិទេ ហើយបែជាកំណត់ទិសដៅតាមការដឹកនាំពីទីក្រុងវ៉ាស៊ីនតោន។ ការដាក់ពាក្យបណ្តឹងត៉វាទៅសាលាក្តីអន្តរជាតិបានចង្អុលបង្ហាញថាប្រទេសនានាផ្ទាល់ខ្លួនមិនអាចចរចាគ្នាបានទេហើយប្រគល់សិទ្ធិរបស់ពួកគេទៅអ្នកដទៃតែម្តង ។

បណ្តាប្រទេសសមាជិកអាស៊ានមិនយល់ព្រមទេ

ចិនមិនគួររំពឹងថាបណ្តាប្រទេសសមាជិកអាស៊ាននិងវៀតណាមនឹងទទួលយកសកម្មភាពដែលរំលោភបំពានលើអធិបតេយ្យភាពរបស់គេឡើយ។ ប្រទេសទាំងនេះត្រូវការធ្វើទំនើបកម្មយោធាពង្រីកទំនាក់ទំនងអន្តរជាតិព ង្រឹងការទូតចរចាជាមួយចិន ហើយចងចាំជានិច្ចថាប្រទេសលោកខាងលិចនឹងមិនដោះស្រាយបញ្ហារបស់ពួកគេទេ ប៉ុន្តែនឹងទទួលបានចំណេញដោយទាញយកផលប្រយោជន៍ពីពួកគេមកពីជម្លោះផ្ទៃក្នុងដូចដែលពួកគេបានធ្វើច្រើនជាងម្តងក្នុងប្រវត្តិសាស្ត្រ - អ្នកជំនាញរុស្ស៊ីបាននិយាយថា៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤