Trending now

តារាចម្រៀងល្បីឈ្មោះ លោកស្រី Thuy Tien បានមកដល់ទីក្រុង Hue ដើម្បីផ្តល់អំណោយជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់

10:20 | 15/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - បន្ទាប់ពីអំពាវនាវឲ្យមានការបរិច្ចាគ ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់ នៅភាគកណ្តាលនៃប្រទេសវៀតណាម តារាចម្រៀងល្បីឈ្មោះ លោកស្រី Thuy Tien បានហោះហើរទៅកាន់ទីក្រុង Hue ដើម្បីប្រគល់គ្រឿងបរិភោគឧបភោគជូនដល់ប្រជាជនដោយផ្ទាល់។

នៅល្ងាចថ្ងៃទី ១៣ ខែតុលា នៅលើទំព័រហ្វេសប៊ុករបស់តារាច្រៀងរូបនេះបានសរសេរថា លោកស្រីបាននៅទីក្រុង Hue ហើយ។ ការងារដំបូងនៅពេលលោកស្រី មុនពេលទៅកាន់តំបន់ទឹកជំនន់គឺទិញគ្រឿងបិរភោគនិងឧបភោគ សម្ភារៈចាំបាច់មួយចំនួន រួមមាន មីកញ្ចប់ នំប៉័ង ទឹកដោះគោ ទឹក​សុទ្ធ ប្រេងខ្យល់ ថ្នាំផ្តាយស្តាយ…ដើម្បីត្រៀម​ខ្លួនជាស្រេចសម្រាប់ដំណើរការទៅកាន់តំបន់ទឹកជំនន់ នៅថ្ងៃស្អែក។

តារាចម្រៀងល្បីឈ្មោះ លោកស្រី Thuy Tien បានមកដល់ទីក្រុង Hue ដើម្បីផ្តល់អំណោយជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់។ (រូបថត៖ បណ្តាញ facebook តារាច្រៀងល្បីឈ្មោះ លោកស្រី Thuy Tien

ចាប់ពីម៉ោង ៦ និង ៤០ នាទីព្រឹកថ្ងៃទី ១៤ ខែតុលា តារាច្រៀងល្បីឈ្មោះ លោកស្រី Thuy Tien និងក្រុមជួយសង្គ្រោះបានចេញដំណើរទៅកាន់តំបន់ទឹកជំនន់ដែលមានប្រជាពលរដ្ឋកំពុងជួបការលំបាក ដោយការប្រឈមនឹងទឹកជំនន់។ ក្នុងប៉ុន្មាននាទីមុននោះ តារាច្រៀងល្បីឈ្មោះ លោកស្រី Thuy Tien បានអំពាវនាវឲ្យមានការបរិច្ចាគ បន្ទាប់ពី ២៤ ម៉ោងនៃការអំពាវនាវ តារាច្រៀងរូបនេះទទួលបានទឹកប្រាក់ចំនួន ១០ ពាន់លានដុង។ តារាចម្រៀង លោកស្រី Thuy Tien បាននិយាយថា ក្នុងស្ថានភាពនៅតំបន់លិចទឹកជំនន់ពិបាកណាស់៖ ដាច់អគ្គីសនី ដាច់ទំនាក់ទំនង មិនមានម្ហូបអាហារនិងទឹកពិសារ ដូច្នេះតារាច្រៀងរូបនេះបានផ្តល់អាទិភាពដល់ការទិញគ្រឿងឧបភោគនិងបរិភោគមួយចំនួនជាមុនសិន។

«បន្ទាប់ពីទឹកជំនន់ស្រកចុះ ខ្ញុំនឹងបន្តជួយគាំទ្រប្រជាជនទៀត ដោយការប្រគល់ទឹកប្រាក់ ដើម្បីប្រជាជនកែលំអជីវភាពរស់នៅនិងជួសជុលផ្ទះដែលខូចខាត។ ប្រសិនបើ ជនសប្បុរសចូលរួមវិភាគទានកាន់តែច្រើន ខ្ញុំនឹងជួយឧបត្ថម្ភដល់ប្រជាជនជួសជុលស្ពាននិងផ្លូវដែលរងការខូចខាត បន្ទាប់ពីទឹកជំនន់” តារាច្រៀងល្បីឈ្មោះរូបនេះបានចែករំលែក./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា