Trending now

ជាទូទៅ វៀតណាមឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្តជំងឺកូវីឌ១៩ (COVID – 19)

18:40 | 20/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រហូតមកដល់បច្ចុប្បន្ននេះករណីឆ្លងជំងឺកូវីដ១៩ (COVID-19 ) នៅប្រទេសវៀតណាមមានចំនួន ២០៧/៦៦៨ ករណីត្រូវបានរាយការណ៍ថាបានជាសះស្បើយពីជំងឺឆ្លងនេះដោយពុំមានអ្នកស្លាប់នោះឡើយ។

ជាទូទៅ វៀតណាមឆ្លើយតបទៅនឹងតំរូវការនៃការធ្វើតេស្តជំងឺកូវីឌ១៩ (COVID – 19) (រូបថត៖ vnanet)

យោងព័ត៌មានពីគណកម្មធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅឯកិច្ចប្រជុំអំពីការទប់ស្កាត់ជំងឺកូវីដ១៩ ដែលប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែមេសា បានឲ្យដឹងថាវៀតណាមបានឆ្លើយតបទៅដ៏ល្អនូវតំរូវការនៃការធ្វើតេស្ត កូវីដ១៩ជាទូទៅ។ នាបច្ចុប្បន្ននេះ វៀតណាមមានការិយាល័យធ្វើតេស្តចំនួន ១១១ កន្លែង ដែលមានសមត្ថភាពពេញលេញ ក្នុងការធ្វើតេស្ត កូវីដ១៩ ចំពោះបច្ចេកទេស Realtime RT- PCR។

ក្នុងនោះមានការិយាល័យចំនួន ៣៩ ដែលអាចរកឃើញជំងឺ កូវីដ១៩យ៉ាងច្បាស់ រួមមាន៖ មូលដ្ឋានសុខភិបាលថ្នាក់មជ្ឈឹម និងមន្ទីពេទ្យនានាចំនួន ២២ កន្លែង មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺចំនួន ១៤ កន្លែង និងអង្គភាពក្រៅវិស័យសុខាភិបាលចំនួន ៣ កន្លែង។

អញ្ជើញថ្លែងបិទកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺ កូវីដ១៩បានស្នើឲ្យក្រសួង ស្ថាប័នទាក់ទិននានាពិនិត្យ និងបំពេញបន្ថែមនូវការណែនាំលើវិធានការណ៍ ដើម្បីធានាសុវត្ថិភាពក្នុងកាប្រយុទ្ធប្រឆាំង កូវីដ១៩នៅតាមសាលារៀននានា។ លើសពីនេះទៀត ត្រូវតែមានការណែនាំជាក់លាក់ស្តីពីដំណើរការធានាសុវត្ថិភាពក្នុងការធ្វើដំណើរលើយានយន្ត និងមានសុវត្ថិភាពក្នុងសេវាកម្មម្ហូបអាហារ ក៏ដូចជាសុវត្ថិភាពនៅកន្លែងធ្វើការផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: dantocmiennui.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤