Trending now

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៣៥

13:37 | 15/07/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - សម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានប្រារព្ធឡើងនាព្រឹកថ្ងៃទី ១៥ ខែកក្កដា ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP)

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នឹងពិនិត្យនិងផ្តល់មតិយោបល់សម្រាប់ពង្រាងច្បាប់ចំនួន៤។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំនឹងអនុវត្តន៍ការបូកសរុបកិច្ចប្រជុំលើកទី៧ និងផ្តល់មតិបឋម ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ក៏ដូចជាខ្លឹមសារសំខាន់ៗមួយចំនួនផងដែរ។

លោកស្រីប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ជាមួយនឹងការបន្តពង្រីកស្មារតីនៃគំនិតច្នៃប្រឌិតឡើងវិញនោះ សម័យប្រជុំលើកទី ៧ ត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេសវាយតម្លៃខ្ពស់។ ថ្វីត្បិតដូច្នេះក៏ដោយ ប៉ុន្តែការរៀបចំសម្រាប់កិច្ចប្រជុំក៏មានកំរិតដែលចាំបាច់ត្រូវដកបទពិសោធន៍ដើម្បីត្រៀមរៀបចំឲ្យបានល្អសម្រាប់វគ្គបន្តបន្ទាប់។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើសុំដល់ស្ថាប័ននិងអង្គការដែលពាក់ព័ន្ធឱ្យបន្តលើកកម្ពស់ស្មារតីសកម្មក្នុងការរៀបចំសម័យប្រជុំលើកក្រោយរបស់គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភា៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤