Trending now

ខេត្ត Hai Duong នាំចេញផ្លែគូលែនលើកដំបូងនៃរដូវកាលឆ្នាំ២០២០ ទៅកាន់សិង្ហបុរី អាមេរិកនិងអូស្ត្រាលី

15:26 | 26/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៥ ខែឧសភា មន្ទីកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅខេត្ត Hai Duong និងស្រុកThanh Ha បានរៀបចំកម្មវិធីប្រមូលផលផ្លែកូលែនសម្រាប់នាំចេញនិងកាត់ខ្សែបូ ដើម្បីនាំចេញផ្លែគូលែនលើកដំបូងនៃរដូវកាលឆ្នាំ២០២០ ទៅកាន់សិង្ហបុរីសហរដ្ឋអាមេរិកនិងអូស្ត្រាលីនៅឆ្នាំ ២០២០ ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Nguyen Xuan Cuong បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។

ប្រតិភូបានកាត់ខ្សែបូដើម្បីការនាំចេញផ្លែគូលែនលើកដំបូងនៃរដូវកាល​ឆ្នាំ២០២០ ទៅកាន់ អូស្ត្រាលីសិង្ហបុរីនិងអាមេរិកនៅឆ្នាំ ២០២០។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ជាក់ស្តែងក្រុមហ៊ុនភាគហ៊ុន​ Ameii វៀតណាមបាននាំចេញកុងតឺន័រផ្ទុកផ្លែគូលែន​ដំបូង​ទៅកាន់ប្រទេសសិង្ហបុរីហើយក្រុមហ៊ុនផលិតកម្មពាណិជ្ជកម្មនិងសេវាកម្ម Rong Do បាននាំចេញកុងតឺន័រផ្ទុក​ផ្លែគូលែនដំបូង ទៅកាន់ទីផ្សារអូស្ត្រាលីនិងអាមេរិក។

នៅក្នុងរដូវកាលឆ្នាំ ២០២០ បរិមាណផ្លែគូលែនសរុបរបស់ខេត្ត Hai Duong នឹងទទួលប្រមាណ ២៣ ម៉ឺនតោន។ និយាយអំពីតំបន់ដាំដើមគូលែនសម្រាប់ការនាំចេញលោក Hoang Trung ប្រធាននាយកដ្ឋានការពាររុក្ខជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានលើកឡើងថា ជាមួយទីផ្សារមួយចំនួន​ដូចជា​ចិន អូស្ត្រាលី​និងសហរដ្ឋអាមេរិក ... ការនាំចេញផ្លែគូលែនទៅកាន់បណ្តាទីផ្សារនេះ​គឺងាយស្រួល​ ដោយសារការរៀបចំនិងការនាំចេញ ក្នុងរយៈពេលជាច្រើន​ឆ្នាំ។ ជាពិសេសនៅឆ្នាំនេះ ដោយបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 រដ្ឋាភិបាលមានដំណោះស្រាយជាច្រើនដែលបង្ក​លក្ខណៈងាយស្រួល​សម្រាប់​ការនាំ​ចេញផ្លែគូលែន ។

ដោយសារការអនុវត្តនៃបច្ចេកវិទ្យា ការរក្សាផ្លែគូលែននៅតែស្រស់​អាច​ផ្ទុក​ក្នុងរយៈពេលរហូតដល់ ៣៥ ថ្ងៃ ​ងាយស្រួលសម្រាប់ការនាំចេញ​តាម​ផ្លូវសមុទ្រទៅកាន់ប្រទេសដទៃទៀត។

សម្រាប់ទីផ្សារជប៉ុន លោក Trung បានមានប្រសាសន៍ថា ក្រោមការ ណែនាំរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និង ស្ថាប័នពាក់ព័ន្ធ​ការរៀបចំឱ្យបានល្អនៅតាមតំបន់ រហូតមកដល់ពេលនេះ​គុណភាព​នៃ​ផ្លែគូលែន​នាំចេញ​ដែល​ឆ្លើយតបនឹង​តំរូវការយ៉ាងតឹងរឹងពីប្រទេសជប៉ុន​ហើយលក្ខខណ្ឌបច្ចេកទេសសម្រាប់ការនាំចេញផ្លែនេះទៅកាន់ជប៉ុនបានត្រៀមរួចរាល់ហើយ។

​ខេត្ត Hai Duong បច្ចុប្បន្នមានដីដាំដើមផ្លែគូលែនទំហំ ៩.៧០០ ហិកតាដែល​ភាគច្រើន ​ស្ថិតនៅក្នុងស្រុក Thanh Ha ប្រហែល ៣.៦០០ ហិកតា និងទីក្រុង Chi Linh ប្រហែល ៣.៩០០ ហិកតា។ នៅឆ្នាំ ២០២០ ផលផ្លែគូលែនសរុប បានប៉ាន់ប្រមាណ​មានចំនួន ៤៥.០០០ តោន។ ​ជាពិសេសឆាប់ៗនេះ ទទួលបាន​​ប្រហែលជា ២០.០០០ តោន​ ហើយគ្រោង​ប្រមូលផល​បានប្រហែលជា ២៥.០០០ តោន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤