Trending now

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ វាយតម្លៃវិជ្ជមានចំពោះស្ថានភាពសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១

11:10 | 25/02/2021 (យោងតាម កាសែតកងទ័ពប្រជាជន)

កំណើនសេដ្ឋកិច្ចរបស់វៀតណាមបានចាប់ផ្តើមងើបឡើងវិញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ដោយសារការប្រើប្រាស់ទំនិញក្នុងស្រុកបានស្ដារឡើងវិញ និងការនាំចេញកើនឡើងយ៉ាងខ្លាំង។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ វាយតម្លៃវិជ្ជមានចំពោះស្ថានភាពសេដ្ឋកិច្ចវៀតណាមនៅឆ្នាំ ២០២១

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO) ទើបតែសន្និដ្ឋានថា ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៧ ភាគរយនៅឆ្នាំ ២០២១ ដោយសារការងើបឡើងវិញនៃទីផ្សារអន្ដរជាតិ ខឿនសេដ្ឋកិច្ចក្នុងស្រុកមានលទ្ធភាពងើបឡើងវិញ និងសមត្ថភាពផលិតកម្មកើនឡើង។

យោងតាម AMRO បានឲ្យដឹងថា បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានចាប់ផ្តើមងើបឡើងវិញក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ដោយសារការបង្កើនចំណាយលើការវិនិយោគសាធារណៈ ការប្រើប្រាស់ទំនិញក្នុងស្រុកបានស្ដារឡើងវិញ និងការនាំចេញកើនឡើងយ៉ាងខ្លាំង។ ក្នុងបរិបទដែលការរីករាលដាលនៃ Covid-19 កំពុងមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ AMRO បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការស្ដារសេដ្ឋកិច្ចឡើងវិញ។

AMRO មានអនុសាសន៍ថា វៀតណាមគួរតែជួយគាំទ្រគោលនយោបាយសារពើព័ន្ធដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ និងជួយគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ក៏ដូចជាក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប។ ជាមួយនឹងការព្យាករណ៍អតិផរណានៅកម្រិតមធ្យម វៀតណាមគួរតែបន្តជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ រក្សាការចំណាយហិរញ្ញវត្ថុនៅកម្រិត​សមរម្យសម្រាប់ក្រុមគ្រួសារ និងសហគ្រាស៕

(យោងតាម កាសែតកងទ័ពប្រជាជន)

(យោងតាម កាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤