Trending now

កសាងរដ្ឋាភិបាលអេឡិចត្រូនិកដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយនិងការរំខានដល់ប្រជាជន

21:38 | 14/05/2018

យុគសម័យ - នារសៀលថ្ងៃទី១៤ខែឧសភានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំស្តីពីការជម្រុញការកសាងរដ្ឋាភិបាលអេឡិចត្រូនិករបស់វៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Vu Dung/VOV)

នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា បុព្វបទដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាមូលដ្ឋានទិន្នន័យជាតិដែលមានស្រាប់ ហើយភារកិច្ចចំពោះមុខគឺបំពេញនូវមូលដ្ឋានទិន្នន័យនេះជាពិសេស គឺបង្កើតយន្តការចែករំលែកទិន្នន័យរវាងស្ថាប័នរដ្ឋ បាលរដ្ឋ តាមទិសដៅវិមជ្ឈការ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រសិនបើមិនកសាងរដ្ឋាភិបាលអេឡិចត្រូនិក វៀតណាមនឹងយឺតយ៉ាវក្នុងការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់អនុសាសន៍ថា៖ “យើងកំពុងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល់នៅវៀតណាម តាមនោះ រដ្ឋាភិបាលត្រូវក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងរដ្ឋា ភិបាលអេឡិចត្រូនិក។ ហើយតាមរយៈរដ្ឋាភិបាលអេឡិចត្រូនិក នឹងរួមចំណែកប្រយុទ្ធប្រឆាំងអំពើពុករលួយ ការរំខានដល់ប្រជាជន។ ហើយក៏តាមរយៈរដ្ឋាភិបាលអេឡិចត្រូនិក យើងនឹងធ្វើការកែទម្រង់ថ្មី ជាពិសេសគឺកែទម្រង់រដ្ឋបាល ដែលជាភារកិច្ចសំខាន់ ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានខ្លាំងថែមទៀត ដើម្បីបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួលនៅវៀតណាម”។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Vu Dung/VOV)


នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកគឺមានការតភ្ជាប់រវាងការកែទម្រង់រដ្ឋបាលនិងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅគ្រប់ជាន់ថ្នាក់។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានយល់ព្រមបង្កើតគណៈ កម្មការជាតិស្តីពីរដ្ឋាភិបាលអេឡិចត្រូនិកឈរលើមូលដ្ឋានពង្រឹងឡើងវិញគណៈកម្មការជាតិទទួលបន្ទុកបច្ចេកវិទ្យាព័ត៌មានអំពីការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ នាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មការនិងបញ្ជាណែនាំផ្ទាល់ការកសាងរដ្ឋាភិបាល អេឡិចត្រូនិក៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤