Trending now

កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត

11:23 | 19/06/2019 (ប្រភព៖ tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

យគសម័យ - ថ្ងៃទី ១៨ ខែមិថុនា បណ្ឌិតសភាការទូតវៀតណាម មូលនិធិ Konrad Adenauer Stiftung (KAS) ស្ថានទូតអូស្ត្រាលីប្រចាំនៅទីក្រុងហាណូយ និងមូលនិធិគាំទ្រស្រាវជ្រាវសមុទ្រខាងកើត បានរៀបចំឡើងកិច្ចសន្ទនាសមុទ្រលើកទី ៥ ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការក្នុហអាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត"។

កិច្ចសន្ទនាស្តីពីសមុទ្រលើកទី ៥ ដោយប្រធានបទ "កិច្ចសហប្រតិបត្តិការក្នុងអាស៊ានស្តីពីបញ្ហាសមុទ្រខាងកើត

នេះគឺជាព្រឹត្តិការណ៍លើកទី៥ នៅក្នុងចំណោមកិច្ចសន្ទនាសមុទ្រ ដែលពិភាក្សាអំពីប្រធានបទទាក់ទងនឹងសមុទ្រខាង កើត។ វាគ្មិនសំខាន់ចូលរួមក្នុងកិច្ចពិភាក្សានេះបានមកពីស្ថាប័នស្រាវជ្រាវម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងអាមេរិក។ ក្រុមអ្នកជំនាញការបានផ្តោតទៅលើការវាយតម្លៃចំពោះតួនាទីរបស់អាស៊ានក្នុងការដោះស្រាយជម្លោះនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ដោយពិចារណាលើស្ថានកាណ៍នៃកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅក្នុងក្របខ័ណ្ឌនៃយន្តការដែលដឹកនាំដោយអាស៊ានក្នុងពេលកន្លងទៅ ព្រមទាំងសិក្សាស្រាវជ្រាវលើសំណើនានាដើម្បីលើកកម្ពស់ប្រសិទ្ធ ភាពនៃការចូលរួមរបស់អាស៊ាននៅក្នុងបញ្ហាសមុទ្រខាងកើតនាពេលអនាគតផងដែរ។

ថ្លែងនៅក្នុងកិច្ចសន្ទនានេះលោកបណ្ឌិត Le Hai Binh អនុប្រធានបណ្ឌិតសភាការទូតវៀតណាម បានចែករំលែកថាក្នុង បរិបទដែលប្រទេសវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០២០ - ២០២១ ហើយនឹងទទួលភារកិច្ចធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំ ២០២០ នោះកិច្ចសន្ទនាតាមសមុទ្រក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការអាស៊ាននៅក្នុងសមុទ្រខាងកើត" មានតម្លៃជាក់ស្តែង និងរួមចំណែកក្នុងការស្វែងរកនិងលើកសំណើរឱ្យមានគំនិតថ្មីៗសម្រាប់ស្ថាប័នជំនាញធ្វើគោលនយោបាយ រួមទាំងពង្រឹងការយល់ដឹងរួមអំពីសកម្មភាពកិច្ចការបរទេសនាពេលខាងមុខនេះផងដែរ៕

(ប្រភព៖ tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤