Trending now

Vesak 2019: ព្រះពុទ្ធសាសនានិងបដិវត្តន៍ឧស្សាហកម្ម ៤.០

20:03 | 13/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ក្នុងក្របខ័ណ្ឌមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 នាថ្ងៃទី១៣ខែឧសភា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា Tam Chuc ស្រុក Kim Bang (ខេត្ត Ha Nam) សមាគមព្រះពុទ្ធសាសនា វៀតណាមបានរៀបចំសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ “ព្រះពុទ្ធសាសនានិងបដិវត្តន៍ឧស្សាហកម្ម៤.០”។

លោក David Scott Blundell អញ្ជើញថ្លែងមតិនៅសិក្ខាសាលាក្រោមប្រធានបទ “ព្រះពុទ្ធសាសនានិងបដិវត្តន៍ឧស្សាហកម្ម៤.០” (រូបថតៈ TTXVN)

ព្រះតេជគុណ Thich Duc Thien អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈសង្ឃាភិបាល, ប្រធានគណៈកម្មាធិការព្រះពុទ្ធសាសនាអន្តរជាតិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ដែលជាអធិបតីនៃសិក្ខាសាលានេះ បានមានថេរដេការថា៖ សិក្ខាសាលាត្រូវបានរៀបចំឡើង សំដៅបំភ្លឺច្បាស់អំពីនិយមន័យ អ្វីទៅជាបដិវត្តន៍ឧស្សាហកម្ម៤.០ លក្ខណៈងាយស្រួលក៏ដូចជាលក្ខណៈសំគាល់ នៅពេលដែលបានអនុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយទំនើបសម្រាប់ការផ្សព្វផ្សាយព្រះធម៌។ នេះក៏ជាប្រធានបទ ដែលទាក់ទាញបទអន្តរគមន៍ជាច្រើនពីអ្នកប្តេជ្ញជាតិនិងអន្តរជាតិ សំដៅធ្វើឲ្យលេចធ្លោ នូវឥទ្ធិពលនៃវិទ្យាសាស្ត្របច្ចេកវិទ្យាជាមួយការប្រៀនប្រដៅក្នុងព្រះពុទ្ធសាសនា។

នៅឯសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍ លោក Phan Tam បានសង្កត់ធ្ងនថា លទ្ធផលទទួលបានពីបដិវត្តន៍ឧស្សាហកម្ម៤.០ នឹងរួមចំណែកជួយឧបត្ថម្ភព្រះពុទ្ធសាសនាក្នុងសកម្មភាពសាសនា ការគ្រប់គ្រងនិងការផ្សព្វផ្សាយព្រះធម៌និងនាំព្រះពុទ្ធសាសនាខិតមកជិតជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ អប់រំអំពីព្រះពុទ្ធសាសនា បានរួមចំណែកជាវិជ្ជមានសម្រាប់បដិវត្តន៍ឧស្សាហកម្ម៤.០ ជាពិសេសនោះជាការផ្សព្វផ្សាយព្រះធម៌នៃព្រះពុទ្ធដើម្បីលុបបំបាត់ចោលពាក្យសម្ដីមានលក្ខណៈចង់គំនំលើប្រព័ន្ធអ៊ីនធឺណិត។

ទិដ្ឋភាពនៃសិក្ខាសាលាក្រោមប្រធានបទព្រះពុទ្ធសាសនានិងបដិវត្តន៍ឧស្សាហកម្ម៤.០ (រូបថតៈ TTXVN)

ដោយប្រធានបទ “បដិវត្តន៍ឧស្សាហកម្ម៤.០ - ទស្សនៈព្រះពុទ្ធសាសនាក្នុងការកសាងសង្គមប្រកបដោយនិរន្តភាពនិងសុភមង្គល” នោះ អ្នកប្តេជ្ញ Peter Leonard Daniels (អូស្ត្រាលី) បានបង្ហាញឡើងនូវឥទ្ធិពពីបដិវត្តន៍ឧស្សាហកម្ម៤.០។ លោកបានចាត់ទុកថា បដិវត្តន៍នេះ ពាក់ព័ន្ធនឹងផលប្រយោជន៍សង្គម ដែលប៉ះពាល់ដល់មនុស្សភាគច្រើននៅលើពិភពលោក ក៏ដូចជាបរិស្ថានធម្មជាតិនិងសិប្បនិម្មិតដែលពួកគេរស់នៅ។

បទបង្ហាញដូចជា "ការអភិរក្សវត្ថុបុរាណព្រះពុទ្ធសាសនានៅឥណ្ឌា" របស់អ្នកប្រាជ្ញ Duraiswamy (ឥណ្ឌា) "ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការបកប្រែគម្ពីព្រះពុទ្ធសាសនា" របស់អ្នកប្រាជ្ញ Tran Khanh Tien (អាមេរិក) "បញ្ញាព្រះពុទ្ធសាសនាដើម្បីសន្តិភាពប្រកបដោយនិរន្តភាពក្នុងសម័យបច្ចេកវិទ្យា ៤.០" ដោយអ្នកប្រាជ្ញ Subhash (ឥណ្ឌា) និង "ការអប់រំសាសនា: ព្រះពុទ្ធសាសនានិងបដិវត្តន៍បច្ចេកវិជ្ជា ៤.០" របស់អ្នកប្តេជ្ញ Jeongwan Sunim (កូរ៉េខាងត្បូង) ... បានរួមចំណែកបញ្ជាក់ពីសារៈសំខាន់នៃបដិវត្តន៍បច្ចេកវិទ្យា ៤.០ ជាមួយនឹងការអភិវឌ្ឍន៍របស់ពុទ្ធសាសនា ជាពិសេសក្នុងការផ្សព្វផ្សាយព្រះធម៌ផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤