Trending now

APPF 27 លើកកម្ពស់ឋានៈរបស់រដ្ឋសភាវៀតណាម

00:54 | 13/05/2019

នាថ្ងៃទី ១៤ ខែមករា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួម វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ (APPF-27) នៅព្រះរាជាណាចក្រកម្ពុជា។ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ បានសរឲ្យឃើញថាវៀតណាមគោរពកិច្ចសហប្រតិបត្តិការសភាអន្តរតំបន់ ព្រមទាំងជាឱកាសដើម្បីវៀតណាមបន្តរួមវិភាគទានក្នុងដំណើរការអភិវឌ្ឍន៍របស់ APPF

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

APPF ត្រូវបានបង្កើតឡើងចាប់ពីឆ្នាំ ១៩៩៣ មក ហើយជាវេទិកាសម្រាប់សមាជិកសភា និងសភានៃបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នាបច្ចុប្បន្ននេះ APPF មានសភាជាសមាជិកចំនួន ២៧ ប្រទេស ក្នុងនោះរួមមាន៖ អូស្ត្រាលី កម្ពុជា កាណាដា ឈីលី កូឡុំប៊ី ចិន អេក្វាឌ័រ ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូប ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ អាមេរិក និងវៀតណាម។ វៀតណាមបានក្លាយទៅជាសមាជិក APPF នាខែមករា ឆ្នាំ១៩៩៥។

បណ្ដាសញ្ញាសម្គាល់របស់វៀតណាមក្នុង APPF

រដ្ឋសភាវៀតណាមជានិច្ចកាលកំណត់ការចូលរួមកិច្ចប្រជុំជាប្រចាំឆ្នាំរបស់ APPF គឺជាសកម្មភាពកិច្ចការបរទេសពហុភាគីដ៏សំខាន់ក្នុងកម្មវិធីធ្វើសកម្មភាពកិច្ចការបរទេសទូទៅជាប្រចាំឆ្នាំ។ ចាប់តាំងពីរពេលជាសមាជិករបស់ APPF មក រដ្ឋសភាវៀតណាមបានចូលរួមរាល់សកម្មភាពរបស់វេទិកានេះយ៉ាងសកម្ម។ រាល់ការរួមវិភាគទាន និងគំនិតផ្ដូចផ្ដើមរបស់វៀតណាមបានបង្ហាញលើគ្រប់វិស័យ។ វាយតម្លៃអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ APPF ចំពោះវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

“វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់និងគាំទ្របណ្ដាគោលដៅរបស់វេទិកា APPF ហើយចាត់ទុកថាជាវេទិកាដ៏សំខាន់ រួមចំណែកជំរុញកិច្ចការបរទេសអំពីបញ្ហានយោបាយ- សន្តិសុខនិងផលប្រយោជន៍រួមនៅអាស៊ី - ប៉ាស៊ីហ្វិក និងជំរុញការកសាងទំនុកទុកចិត្ត កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។ រដ្ឋសភាវៀតណាមនឹងបន្តសហការយ៉ាងសកម្ម រួមជាមួយ APPF និងសភានៃបណ្ដាប្រទេសអនុវត្តន៍ជាក់ស្ដែងចក្ខុវិស័យ ដែលយើងបានដាក់ចេញ ក៏ដូចជាដាក់ចេញអនុសាសន៍ និងសេច្ដីសម្រេចចិត្តរបស់ APPF ឲ្យក្លាយទៅជាសកម្មភាពជាក់ស្ដែងផងដែរ“។

កិច្ចប្រជុំ APPF-26 ជាមួយ"សេចក្តីថ្លែងការណ៍ទីក្រុងហាណូយ" បានបើកទស្សនវិស័យថ្មីមួយសម្រាប់ទំនាក់ទំនងភាពជាដៃគូសភាអាស៊ី - ប៉ាស៊ីហ្វិក ដល់ឆ្នាំ២០៣០។ ចំណុចលេចធ្លោមួយនៅក្នុង APPF-26 គឺ សមាគមសមាជិការសភា APPF បានក្លាយទៅជាយន្តការជាផ្លូវការ និងទៀតទាត់ជាលើកដំបូងនៅក្នុងសម័យប្រជុំជាប្រចាំឆ្នាំរបស់វេទិការនេះ។ APPF-26 ក៏ទទួលបានជោគជ័យក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូរវាង APPF ជាមួយវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកផងដែរ។ អនុប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក ទេព ងន ប្រធានគណប្រតិភូកម្ពុជានៅ APPF 26 បានវាយតម្លៃថា៖

“ជោគជ័យនៃកិច្ចប្រជុំនេះ បាន គូសសញ្ញាព្រឹត្តិការណ៍ថ្មីមួយរបស់ APPF ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភា លោសស្រី Nguyen Thi Kim Ngan រួមជាមួយការរួមវិភាគទាន និងចែករំលែកទស្សនៈពីសំណាក់ប្រទេសជាសមាជិក។ ជោគជ័យថ្មីៗទាំងនេះបានបង្ហាញនូវស្មារតីប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាការសន្យាអំពីនយោបាយនោះ បានអនុវត្តន៍ជាក់ស្ដែងទស្សនៈវិស័យ ជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ កម្ពុជាមានកិត្តិយសជាប្រទេសម្ចាស់ផ្ទះរបស់ APPF 27 ហើយយើងខ្ញុំត្រៀមខ្លួនជាស្រេចធានារាលលក្ខ័ណ្ឌដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យផងដែរ“។

វៀតណាមបន្តរួមវិភាគទានលើវេទិកាសភាពហុភាគី

បន្តរាល់ការសន្យាយ៉ាងខ្លាំងក្លាដែលត្រូវបានអះអាងនៅក្នុងសេចក្ដីប្រកាសទីក្រុងហាណូយនោះ ប្រធានបទនៃកិច្ចប្រជុំ APPF លើកនេះគឺ “ការពង្រឹងភាពជាដៃគូសភាដើម្បី សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព”។ នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា Nguyen Thi Kim Ngan នឹងថ្លែងសុន្ទរកថា ក្នុងនាមជាប្រធាន APPF 26 ។ សមាជិកគណប្រតិភូនឹងចូលរួម និងថ្លែងមតិនៅក្នុងសម័យពិភាក្សាអំពីបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងគណកម្មការតាក់តែងសេចក្ដីសម្រេចចិត្ត សេចក្ដីថ្លែងការណ៍រួម និងសេចក្ដីប្រកាសទីក្រុងសៀមរាបផងដែរ។

អស់រយៈពេលជាង ២០ឆ្នាំជាសមាជិកនៃវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិកនោះរដ្ឋសភាវៀតណាមកាន់តែមានការរួមវិភាគទានជាក់ស្ដែង ដើម្បីកិច្ចសហប្រតិបត្តិការ APPF ប្រកបដោយភាពខ្លាំងមាំមួនថែមទៀត។ រាល់ការខិតខំប្រឹងប្រែងទាំងនេះក៏បានរួមចំណែកក្នុងការធានាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីវៀតណាម និងបណ្ដាប្រទេសអភិវឌ្ឍន៍ផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤