Trending now

ទីក្រុង Can Tho មានបំណងចង់ឲ្យសហភាពអឺរ៉ុប បន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច

09:16 | 25/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែវិច្ឆិកា អនុលេខាគណៈកម្មាធិការបក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Tran Viet Truong បានជួបពិភាក្សាការងារជាមួយលោក Pier Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបនេះ

នៅក្នុងជំនួបនេះ លោក Tran Viet Truong បានណែនាំអំពីសក្តានុពលនិងចំណុចខ្លាំងរបស់ទីក្រុងក្នុងការអភិវឌ្ឍទូទៅនៃតំបន់ដីសណ្ដ Cuu Long។ យោងតាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថាដោយសារមានទីតាំងស្ថិតនៅកណ្តាលតំបន់ដីសណ្ដទន្លេ Cuu Long មានសក្តានុពលនិងគុណសម្បត្តិជាច្រើន សម្រាប់ការអភិវឌ្ឍធ្វើឱ្យមានការលេចចេញនូវវិស័យជាច្រើន។ ជាពិសេស Can Tho ជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេវាកម្មអប់រំនិងសុខាភិបាលនៃតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍទីក្រុង។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho ក៏បានសម្តែងក្តីរំពឹងថា លោកឯកអគ្គរដ្ឋទូតនឹងបន្តធ្វើជាស្ពានដើម្បីគាំទ្រទីក្រុង ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន មកពីបណ្តាប្រទេសសហភាពអឺរ៉ុបព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគនៅក្នុងវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យាខ្ពស់ ថែទាំសុខភាពនិងការអប់រំផងដែរ។

ទន្ទឹមនឹងនេះដែរ លោក Pier Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនិងជំហររបស់ទីក្រុង Can Tho ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់ដីសណ្ដ Cuu Long ហើយបញ្ជាក់ទៀតថាទីក្រុង​ Can Tho មានទីតាំងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ជាពិសេសក្នុងការអភិវឌ្ឍន៍កសិកម្មនិងជលផលទៀតផង។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ទៀតថាសហភាពអឺរ៉ុប គ្រោងនឹងរៀបចំកម្មវិធីគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នៅចន្លោះឆ្នាំ ២០២១ - ២០២៧ ដោយមានគោលដៅអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដោយសង្ឃឹមថាអង្គភាពអាជីវកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long ជាទូទៅំ និង ទីក្រុង Can Tho ជាពិសេស នឹងអាចទទួលបានកញ្ចប់ជំនួយនេះ ក្នុងការកសាងសមត្ថភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤