Trending now

កាសែតឥណ្ឌា៖ "ធ្វើដូចវៀតណាម"

14:07 | 04/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រទេសវៀតណាមត្រូវបានពិភពលោកវាយតម្លៃខ្ពស់ចំពោះការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត Covid-19 យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។ គុណប្រយោជន៍នេះជួយឱ្យវៀតណាមទទួលបានផលប្រយោជន៍ ដូចជា៖ ការផ្លាស់ប្តូរទៅដល់ដំណាក់កាលធម្មតាតាមបែបថ្មី ទាក់ទាញការវិនិយោគនៅពេលដែលសាជីវកម្មពហុជាតិកំពុងរៀបចំសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ។ កាសែត The Times of India (ឥណ្ឌា) ទើបតែបានចុះផ្សាយអត្ថបទមួយអំពីសមិទ្ធិផលគួរឲ្យសិក្សារបស់វៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ដែលជាឆ្នាំពិសេសមួយនៅលើពិភពលោក។

អត្ថបទមួយ​បា​នចុះផ្សាយលើកាសែត The Times of India (ឥណ្ឌា)។ (រូបថត៖ េVOV)

នៅក្នុងបទអត្ថាធិប្បាយនេះបានចាត់ទុកថា ប្រទេសវៀតណាមបានបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ដោយជោគជ័យ។ ចំនួនប្រជាជនមាន ៩៧ លាននាក់និងមានព្រំប្រទល់ជាប់នឹងប្រទេសចិន ប៉ុន្តែរហូតមកដល់ពេលនេះប្រទេសវៀតណាមមានតែជាង ៣៥០ ករណីផ្ទុកវីរុស SARS-CoV-2 ប៉ុណ្ណោះ ហើយគ្មានអ្នកជំងឺណាម្នាក់បានស្លាប់ឡើយ។ ការគ្រប់គ្រងជំងឺនេះ វៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីការវិលត្រឡប់ទៅរកស្ថានភាពធម្មតាតាមបែបថ្មី ក្នុងពេលឆាប់ៗនេះ។ ដូច្នេះវាកំពុងទាក់ទាញការវិនិយោគធំ ៗ មកពីសាជីវកម្មពហុជាតិដែលព្យាយាមរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឡើងវិញ។

អត្ថបទនោះបានសរសារថា ខណៈដែលសេដ្ឋកិច្ចផ្សេងៗ ទៀតត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំង នៅឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅតែជឿជាក់ថា កំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងមាន ៤,១។ ពិភពលោកទទួលស្គាល់ថា តើប្រទេសវៀតណាមអាចគ្រប់គ្រងការរីករាលដាលនិងសេដ្ឋកិច្ចរបស់ខ្លួនបានល្អយ៉ាងដូចម្តេច?

ប្រើប្រាស់អស់ប្រភពធនធាន ដើម្បីយកឈ្នះ Covid-19

អ្នកនិពន្ធ Renuka Bisht បានបញ្ជាក់ថា“ គន្លឹះ” របស់វៀតណាមក្នុងសង្គ្រាមជាមួយ Covid-19 និងកំណើនសេដ្ឋកិច្ចគឺការគ្រប់គ្រងបានល្អ។ ប្រទេសវៀតណាមនៅមានចំណុចខ្សោយទេ។ ប្រទេសនេះក៏មិនមានសំណាងដែរ។ មេរៀនដែលត្រូវរៀនគឺថា តើវៀតណាមដាក់កម្រិតលើចំណុចខ្សោយរបស់ខ្លួននិងពង្រីកកម្លាំងរបស់ខ្លួនឱ្យបានច្រើនបំផុត។ ធ្វើអ្វីៗដែលវៀតណាមស្រាប់មាន ដើម្បីឈ្នះ។ អត្ថបទបានសរសេរ។

ជាដំបូងបង្អស់គឺសង្គ្រាមប្រឆាំងនឹងជមងឺ Covid-19 មន្ទីពេទ្យ សម្ភារៈពេទ្យ បរិក្ខាពេទ្យរបស់វៀតណាម​មិនមានច្រើននិងទំនើប ដូចប្រទេសជិតខាងក្នុងតំបន់ទេ។ ប្រសិនបើរោគរាតត្បាតរាលដាលដល់មនុស្សរាប់រយឬរាប់ពាន់នាក់នោះ ប្រព័ន្ធសុខាភិបាលនៅទីនេះប្រាកដជាលើសទម្ងន់។ ប្រទេសវៀតណាមមានតែវេជ្ជបណ្ឌិតប្រមាណ ៨ នាក់ប៉ុណ្ណោះសម្រាប់មនុស្ស ១ ម៉ឺននាក់ ទោះបីខ្ពស់ជាងឥណ្ឌា ប៉ុន្តែមិនអាចប្រៀបធៀបជាមួយតួរលេខវេជ្ជបណ្ឌិតមធ្យម ២២ នាក់នៅប្រេស៊ីលឬវេជ្ជបណ្ឌិត ២៦ ​​នាក់នៅអាមេរិកទេ។ ដូច្នេះតើប្រទេសវៀតណាមដែលមានធនធានមានកំរិត អាចរៀបចំនិងគ្រប់គ្រងជំងឺនេះបានល្អយ៉ាងដូចម្តេច?

វៀតណាមបានប្រកាស សង្គ្រាមលើវីរុស SARS-CoV-2 ដោយចាត់ទុកជំងឺនេះជាសត្រូវ - ដូចសម្តីដែលលោកនាយករដ្ឋមន្រ្តីង្វៀន Nguyen Xuan Phuc បានលើកឡើង កាលពីខែមករា។ ការប្រមូលកងទ័ពនិង​ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ ស្វែងរកនិងរកឃើញ​ករណីផ្ទុកជំងឺនេះ ហើយយកគេដាក់នៅកន្លែងដាក់នៅដាច់ដោយឡែកពីគេ។ រដ្ឋាភិបាលវៀតណាម​បានរៀបចំនិងអនុវត្តវិធានការនេះប្រកបដោយតឹងរឹង។

មនុស្សជាច្រើនសង្ស័យថា ប្រទេសនេះអាចបង្កើតអព្ភូតហេតុបែបនេះ។ ប៉ុន្តែ ការពិតគឺថា ក្តីស្នេហាជាតិបានជួយប្រមូលផ្តុំសង្គមទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។ វានឹងមិនអាចទៅរួចទេ បើគ្មានប្រព័ន្ធរដ្ឋាភិបាលបានប្រតិបត្តិប្រកបដោយប្រសិទ្ធភាព។ ឥឡូវនេះជនជាតិវៀតណាមមោទនភាពខ្លាំងណាស់ នៅពេលដែលប្រទេសរបស់ពួកគេបានយកឈ្នះពិភពលោកក្នុងការគ្រប់គ្រង Covid -19។

ឆ្លៀតយកប្រយោជន៍ពីឱកាសសេដ្ឋកិច្ច

អត្ថបទចុះផ្សាយលើកាសែត The Times of India បានលើកឡើងផងដែរថា តាមរយៈយកឈ្នះនឹងជំងឺនេះ ប្រទេសវៀតណាមក៏បានបង្កើតសមិទ្ធិផលបន្ទាប់នៃការគ្រប់គ្រងសេដ្ឋកិច្ច។ ទីក្រុង Ha Noi ទាញយកអត្ថប្រយោជន៍ពីកញ្ចប់ជំរុញសេដ្ឋកិច្ចបន្ទាប់ពីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺCovid-19 ដើម្បីដោះស្រាយភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធដែលរារាំងដល់ការធ្វើសមាហរណកម្មនៃក្រុមហ៊ុនក្នុងស្រុកជាមួយខ្សែសង្វាក់តម្លៃពិភពលោក។ ចាប់ពីខ្សែរថភ្លើងក្នុងទីក្រុង Ha Noi ទៅដល់ផ្លូវល្បឿនលឿន គម្រោងធំ ៗ កំពុងពន្លឿការសាងសង់។

ប៉ុន្តែសមិទ្ធិផលគួរឱ្យកត់សំគាល់បំផុតដែលបានសម្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខាជាមួយសហភាពអ៊ឺរ៉ុប (EU) - EFFTA ដែលបានផ្តល់សច្ចាប័ន កាលពីខែមិថុនា។ ទោះបីវៀតណាម​នឹងទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះក៏ដោយ ប៉ុន្តែវៀតណាមនឹងប្រឈមមុខនឹងហានិភ័យ ដូចជា ត្រូវបានវាយតម្លៃនូវខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល មុនពេលទទួលបានការដាក់ពន្ធស្មើ ០% ។

នេះជាបញ្ហាប្រឈម ព្រោះសេដ្ឋកិច្ចវៀតណាមពឹងផ្អែកខ្លាំងលើវត្ថុធាតុដើមដែលមកពីចិន។ ប៉ុន្តែឥឡូវនេះដល់ពេលដែលវៀតណាមត្រូវបោះបង់ចោលរបៀប “ការពារខ្លួន” នឹងទទួលយល់ព្រមគ្រោះថ្នាក់ ដើម្បីអភិវឌ្ឍនាអនាគត ទីក្រុង Ha Noi កំពុងចាត់វិធានកា រតាមរយៈការកសាងទំនាក់ទំនង រៀបចំផែនការសម្រាប់ការផ្លាស់ប្តូរ ក្នុងរយៈពេលវែង។ ជាមួយនឹងចក្ខុវិស័យបែបនេះ EVFTA ពិតជាជោគជ័យដ៏អស្ចារ្យមួយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤