Trending now

កុំដោយសារតែប្រាក់ចំណូលដែលបើកទ្វារទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើឲ្យផលប៉ះពាល់ដល់សុខភាពប្រជាជន

14:56 | 04/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - ដោយសារការរីករាលដាលនៃ Covid-19 ដែលឧស្សាហកម្មជាច្រើនប្រឈមនឹងការលំបាក ប៉ុន្តែលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phucមានប្រសាសន៍ថា កុំដោយសារតែប្រាក់ចំណូលដែលបើកទ្វារទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើឲ្យផលប៉ះពាល់ដល់សុខភាពប្រជាជន។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។ (រុបថត៖ Thong tin Chinh phu)

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំជាប្រចាំរបស់រដ្ឋាភិបាល​នាខែកុម្ភៈ ឆ្នាំ២០២០ នា​ព្រឹកថ្ងៃ​ទី ៣ ខែមីនា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ​បានស្នើ​ឱ្យសមា​ជិករ​ដ្ឋាភិបា​លផ្តល់​យោ​បល់​លើ​សេចក្តីណែនាំថ្មី​។ ​ក្នុងនោះ​បាន​ដាក់​ចេញ​ដំណោះ​ស្រាយជាច្រើន ដើម្បីដោះស្រាយ​ការ​លំ​បាក់ រក្សាផលិតកម្ម ការធ្វើអាជីវកម្ម និងធានាសន្តិសុខសង្គម ទប់​ទល់​នឹងការរីករាលដាលនៃ Covid-19 ។

នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានគ្រើន​រំលឹកឡើងវិញនូវ​​ស្មារតីចូល​រួម​យ៉ាងសកម្ម ម៉ឹង​ម៉ាត់ ហើយ​មាន​ប្រ​សិទ្ធ​ភាព​ “ ការ​ប្រឆាំងនឹងការរីករាលដាលនៃ​ជំ​ងឺ ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ប្រព័ន្ធ​នយោ​បាយ​បានដឹកនាំការការពារទប់ស្តាត់​ការរាតត្បាត Covid-19 យ៉ាង​ហ្មត់​ចត់ និង​ទទួល​បាន​លទ្ធផលដ៏​ល្អប្រសើរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល មានជំហររឹងមាំ​ក្នុង​ការលះ​បង់​ផលប្រយោជន៍សេដ្ឋកិច្ចមួយចំនួន​ ដើម្បីកា​រពារសុ​ខភាព​ និងសុវ​ត្ថិភាពរ​បស់​ប្រជា​ជន ភ្ញៀវទេសចរ និងជនបរទេស​នៅ​វៀតណាមឲ្យបាន​ល្អបំ​ផុត​។ ដូច្នេះ​តាំងពីដើមដំបូង​ ក្រៅពីការ​​ពិគ្រោះយោបល់ពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការផ្សេងៗ​វៀត​ណាម​យើង​ក៏​ស្វែង​យល់​យ៉ាង​ដិត​ដ​ល់ពី​ស្ថានភា​ពជំងឺនៅប្រទេសចិន។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលទទួលស្គាល់និងវាយតម្លៃ​ខ្ពស់ចំ​ពោះគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក​ និងកងកម្លាំងប្រដាប់អាវុធប្រជាជន​ ជាពិសេស​វិស័យសុខាភិបាល និងយុទ្ធជន​អាវស​ដែល​បានអ​នុវត្តរាល់​​ដំណោះ​ស្រា​​យ​ដែ​ល​បានដាក់​ចេញ​យ៉ាង​ហ្មត់​ចត់ ហើយ​ទទួលបាន​លទ្ធផ​លជាវិ​ជ្ជមាន​ក្នុងការបង្កា​រទប់​ស្កាត់​ការរាលដាលនៃ​ជំ​ងឺ។ រដ្ឋាភិបាលបានទទួលស្គាល់ និងវាយតម្លៃខ្ព​ស់ចំពោះសក​ម្ម​ភាពរ​បស់គណៈ​កម្មាធិ​ការ​ជាតិ ​សហគមន៍​ធុរកិច្ច និងប្រជាជ​នទូទាំងប្រទេសដែលបានគាំទ្រយ៉ាង​ខ្លាំង​។

កុំដោយសារតែប្រាក់ចំណូលដែលបើកទ្វារទទួលភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើឲ្យផលប៉ះពាល់ដល់សុខភាពប្រជាជន

ទោះ​យ៉ាងណា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅ​ប្រទេស​ជាច្រើ​ននៅ​លើពិ​ភ​ព​​លោក ស្ថានភាពនៃការរីករាលដាលនៃ Covid-19 នៅតែបន្តមានការវិវឌ្ឍន៍ថ្មី​ៗ​ដ៏ស្មុ​គស្មា​ញ​ ចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយ​រាលដាលដល់ប្រទេសជាច្រើន។ លោកនាយករដ្ឋមន្រ្តីបានស្នើថា “មិន​បាន​ធ្វេសប្រហែសជា​ដាច់​ខាត បន្តបំពេញភារកិច្ចបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត” ។ លោក​​នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឱ្យសមាជិករដ្ឋាភិបា​លបន្តផ្ត​ល់គំនិ​ត​ យោប​ល់ស​ម្រាប់ការងារនេះ។

ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច - សង្គម លោកនាយករដ្ឋមន្រ្តីមាន​ប្រសាស​ន៍ថា ដោយសារការរីករាលដាលនៃ Covid-19 បានធ្វើឱ្យប្រទេសមាន​ខឿន​សេដ្ឋ​កិច្ចធំៗ ទាំងអស់នៅលើពិភពលោករងផលប៉ះពាល់យ៉ាង​ខ្លាំង​។ ប្រាក់​ចំ​ណូល​នៃវិស័យ​អាកាសចរណ៍​សកល​ត្រូវបាន​គេព្យាករ​ណ៍ថានឹ​ងខាត​បង់ប្រមា​ណ ​៣០ ពាន់លានដុល្លារអាមេរិក។ វិស័យ​ទេសចរណ៍ខូចខាត​ប្រមាណ ៨០ ពាន់លានដុល្លារអាមេរិក។​ ទី​ផ្សារភាគហ៊ុនសកលទាំងអស់ធ្លាក់ចុះយ៉ាង​ខ្លាំង​។ ដុល្លារអាមេរិកកើនឡើង​យ៉ាងខ្លាំង (កើនឡើង ៤ ភាគរយពីដើមឆ្នាំ) ។ តម្លៃមាស​បានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំ។ តម្លៃប្រេងពិភព​លោក​​ធ្លា​ក់ចុះ ​ពេលខ្លះធ្លាក់ចុះដល់ ៥០ ដុល្លារក្នុង​មួយ​បារ៉ែល។

សម្រាប់ប្រទេសវៀតណាម អ្នកជំនាញជាច្រើនបានសន្និដ្ឋាន​ថា ការរីករាលដាលនៃ Covid-19 បាន​ជះ​ឥទ្ធិពលជាដំបូដល់ង​វិស័យ​អាកាសចរណ៍ ទេសចរណ៍ និងសេវាកម្ម បន្ទាប់មកគឺពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសការរំខានដល់ចង្វាក់តម្លៃនៃផលិតកម្ម​។

ជាទូទៅ ក្រោមឥទ្ធិពលនៃការរីករាលដាលនៃ Covid-19 ឧស្សាហកម្ម​និងវិស័​យជាច្រើ​នបានជួបប្រទះនឹងការលំបាក និង​លាត​ត្រដាង​នូវការ​ខ្វះខាត ជាពិ​សេសក្នុ​ងវិស័យអាកាសចរណ៍ ទេសចរណ៍ និងដឹកជញ្ជូន។ លោកនាយករ​ដ្ឋមន្រ្តី​បានមានប្រសាសន៍ថា“ យើងឃើញថា​មាន​សណ្ឋាគារ​ជាច្រើន​ត្រូវបិទ ​តំបន់ទេសចរណ៍ជាច្រើនគ្មាន​​ភ្ញៀវ​ ។ លោកនាយករ​ដ្ឋមន្រ្តី​បានមានប្រសាសន៍ថា "កុំដោយសារតែប្រាក់ចំណូលដែលបើកទ្វារទទួល​ភ្ញៀវទេសចរ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​ធ្វើ​ឲ្យ​ផលប៉ះពាល់ដល់សុខភាពប្រជាជន។"

លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យសមាជិករដ្ឋាភិបាលផ្តល់យោបល់លើសេចក្តីណែនាំរបស់នាយករដ្ឋមន្រ្តីស្តីពីដំណោះស្រាយបន្ទាន់​ដើម្បីដោះស្រាយ​ការ​លំបាក​ បន្តផលិតកម្ម ការធ្វើ​អាជីវកម្ម ធានាសន្តិសុខសង្គម ទប់​សង្កាត់នឹងការ​រីក​រាល​ដាល់​នៃ Covid-19 ៕


(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤